របៀបប្រើប្រាស់ Passkeys ដើម្បី Login ចូលគណនី Google របស់អ្នកដោយមិនចាំបាច់វាយពាក្យសម្ងាត់

ក្នុងពេលបច្ចុប្បន្ននេះមានមនុស្សមិនតិចទេដែលមានបញ្ហាលើការវាយបញ្ចូលពាក្យសម្ងាត់ចូលទៅក្នុងគណនី Google ដោយពួកគេបានភ្លេច និងអ្នកខ្លះទៀតលើកឡើងថា វាពិតជាមានភាពស្មុគស្មាញយ៉ាងខ្លាំងក្នុងការចូលគណនី Google ម្តងៗ។ រហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានដឹងរួចមកហើយអំពីមធ្យោបាយដ៏ល្អបំផុតក្នុងការរក្សាគណនីរបស់អ្នកឱ្យមានសុវត្ថិភាព គឺការប្រើប្រាស់មុខងារ Two-factor authorization (2FA)។ ប៉ុន្តែឥឡូវនេះ Google បាននាំយកនូវជម្រើសមួយផ្សេងទៀត គឺការប្រើ Passkey ដែលវាមានភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការគ្រប់គ្រងពាក្យសម្ងាត់ទាំងអស់របស់អ្នក។ ខាងក្រោមនេះ គឺជារបៀបក្នុងការចូលទៅប្រើប្រាស់ Passkey ៖

1. តម្រូវការ Hardware និង Software

ជាដំបូងអ្នកត្រូវមាន Hardware និង Software ដូចជា៖ Laptop ឬ Desktop ដែលប្រើប្រាស់ Windows 10 ឬ MacOS Ventura ឡើងទៅ ហើយមានត្រូវមានកម្មវិធី Chrome V109 ឬ Safari v16 ឬក៏ Edge V109 ឡើងទៅ។ ចំពោះស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ត្រូវមាន Version ចាប់ពី 9 ឡើងទៅ រីឯស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការ iOS ត្រូវមាន Version ចាប់ពី iOS 16 ឡើងទៅផងដែរ។

2. របៀបក្នុងការកំណត់ (Set up)

ដំបូងអ្នកត្រូវមានគណនី Gmail រួចចូលទៅកាន់ Google Account រួចជ្រើសរើសយកពាក្យ Security រួចស្វែងរកពាក្យ Passkey។ បន្ទាប់មក Passkey ត្រូវបានបង្កើតដោយស្វ័យប្រវត្តិ ហើយអ្នកនឹងឃើញពាក្យ Passkey ភ្លាមៗតែម្តង។ ក្រោយមកអ្នកនឹងឃើញ pop-up មួយលេចឡើងថា now you can use a passkey រួចចុចពាក្យថា Done។ ប្រសិនបើឧបករណ៍របស់អ្នកមិនមានរាយបញ្ជីឈ្មោះស្មាតហ្វូន (សម្រាប់អ្នកកំពុងប្រើ iPhone វាប្រហែលជាមិនមានទេ) សូមជ្រើសរើសប៊ូតុង Create a passkey នៅផ្នែកខាងក្រោម។ ជំហានបន្ទាប់អ្នកនឹងទទួលបាន pop-up មួយដែលអនុញ្ញាតឱ្យអ្នកប្រើឧបករណ៍ដែលអ្នកកំពុងប្រើបច្ចុប្បន្នជា Passkey សូមជ្រើសរើសពាក្យ Continue ជាការស្រេច ឬចុចពាក្យ Use another device ប្រសិនបើពេលក្រោយអ្នកត្រូវការផ្ដល់ជា QR Code ដើម្បីស្កេនជាមួយកាមេរ៉ាទូរសព្ទរបស់អ្នក។ ប្រសិនបើអ្នកកំពុងប្រើ iPhone អ្នកក៏អាចស្នើសុំឱ្យបើក iCloud Keychain បានផងដែរ។

3. នៅពេលដែលមានករណីឧបករណ៍របស់អ្នកបានបាត់ ឬត្រូវបានលក់ចេញ

នៅត្រង់ចំណុចនេះអ្នកអាចធ្វើការលុបឧបករណ៍នោះចេញពីបញ្ជីរាយឈ្មោះដែលមានក្នុង Passkey របស់អ្នកបានផងដែរ។ តែសូមបញ្ជាក់ថា វិធីនេះគឺទាល់តែអ្នកជាអ្នកបង្កើត Passkey ដំបូងគេ។ ដើម្បីលុបឈ្មោះឧបករណ៍ចេញ អ្នកត្រូវចូលទៅកាន់គណនី Google របស់អ្នក បន្ទាប់មកជ្រើសរើសពាក្យថា Security ហើយរំកិលចុះក្រោម រួចជ្រើសរើសពាក្យ Passkey។ នៅពីក្រោម Passkey ដែលអ្នកបានបង្កើត សូមចុចសញ្ញាខ្វែងលើឧបករណ៍ណាដែលអ្នកបានបាត់ ឬត្រូវបានលក់នោះ។
ប្រសិនបើ Passkey របស់អ្នកត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិដោយ Google អ្នកមិនអាចលុបវាបានទេ ផ្ទុយទៅវិញអ្នកត្រូវតែធ្វើការ sign out  ឧបករណ៍នោះចេញពីគណនីរបស់អ្នកជាបន្ទាន់ ដោយអនុវត្តតាមវិធីដូចខាងក្រោម៖
•  ចូលទៅកាន់ Google Account រួចជ្រើសរើសយកពាក្យ Security
•  ចុចលើពាក្យ Manage all devices រួចធ្វើការស្វែងរកមើលឧបករណ៍នោះហើយចុច Sign Out ជាការស្រេច។

4. របៀបឈប់ប្រើ Passkey ទាំងស្រុង៖

•  ចូលទៅកាន់ Google Account រួចជ្រើសរើសពាក្យ Security
•  អូសចុះក្រោមបន្តិច ហើយស្វែងរកពាក្យថា Skip password when possible រួចចុះបិទត្រង់ចំនុចនេះជាការស្រេច។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/27809

 

 

ថ្ងៃទី១១ ឧសភា ២០២៣