ដំណើរចុះកម្មសិក្សា និងទស្សនកិច្ចសិក្សា

ដំណើរទស្សនកិច្ច​សិក្សា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​មេរៀនក្នុង​ថ្នាក់​ ជាពិសេស​ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​ពីទី​តាំង​ប្រវត្តិ​សាស្រ្ត​ វប្បធម៌​ ទេសចរណ៍​ និង​ទិដ្ឋភាព​ជាក់ស្តែង​នៅក្នុង​សង្គម​រស់នៅ​បច្ចុប្បន្ន​ផ្សារភ្ជាប់​ទៅ​នឹង​ខ្លឹមសារ​មេរៀន​កំពុង​សិក្សា​។ សាលារៀន​ អន្តរទ្វីប​ បាន​រៀបចំ​កម្មវិធី​ចុះទស្សនកិច្ច​សិក្សា​សម្រាប់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ទៅកាន់​ទីតាំង​ និង​កន្លែង​ផ្សេង​ៗពីគ្នា​ទៅតាម​កម្រិត​ថ្នាក់​ និង​ការយល់​ដឹង​របស់​សិស្ស​។