សិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក

កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាសៀមរាប បានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សមានការយល់ដឹងបន្ថែមទៀតស្តីពី៖ ច្បាប់ចរារចណ៍ផ្លូវគោក និងជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ ឱ្យកាន់តែប្រសើរឡើង។ ក្នុងការធ្វើបទបង្ហាញនោះ វាគ្មិនលោកបានលើកឡើងថា ពីមួយថ្ងៃទៅមួយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឥតឈប់ឈរ នេះបណ្ដាលមកពីកង្វះការប្រុងប្រយ័ត្ន មិនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនគោរពសិទ្ធិអាទិភាព ជាពិសេសមិនគោរព ច្បាប់ចរាចរណ៍តែម្ដង ហើយបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ធំរបស់ជាតិ ដោយសារតែចំនួនអ្នកស្លាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍ ជាមហន្តរាយមួយដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ របួស ឬពិការ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន។ សិស្សានុសិស្សមានការយកចិត្តទុកដាក់អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ និងធ្វើយ៉ាងណាទប់ស្កាត់ឱ្យ បាននូវគ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះបន្ទប់ពីចូលរួមសិក្ខាសាលានេះ និងជួយផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថភាពចរាចរណ៍ទៅដល់មិត្តភក្តិ និងក្រុមគ្រួសារ។

 

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid026SbtB6dFb1DjSBP88zqXfwzDRswLp5MCrD4zvxxuH4pV15xU9yZYXx4sANJC8MKfl