ដំណើរទស្សនកិច្ចសិក្សាទៅប្រាសាទសំបូរព្រៃគុក

កាលពីថ្ងៃទី១៦ មីនា ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅប្រាសាទសំបូរព្រៃគុក សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ទី១២។​​​ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា និងសិក្សា​ឈ្វេងយល់បន្ថែមពី​តំបន់ប្រាសាទ ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ទន្ទឹមនោះ ​ប្អូនៗសិក្សានុសិស្ស បាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្រ្ត​ នៃ​ការកសាង​ប្រាសាទ​បុរាណ ចម្លាក់ខ្មែរ ​និងរឿងរ៉ាវនឹក​ស្មានមិន​ដល់​មួយ​ចំនួន​ទៀតសុទ្ធ​សឹង​ជា​ចំណេះដឹង​ដែល​ទទួល​បាន​ពី​មគ្គុទេសក៍​ជំនាញ​ៗ ​ក្នុង​ការ​បកស្រាយ​ពន្យល់​លម្អិតរឿង​រ៉ាវ​ទាំង​នោះ។​ ក្រៅពីនេះសិក្សានុសិស្សក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ​និងពី​របៀប​របប ​នៃការ​រស់នៅ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​ទាំង​នោះបាន​យ៉ាង​ប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតណាស់ដំណើរទស្សនកិច្ចសិក្សានេះបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​បន្ថែមទៀត។ ​ ​ ​ព្រម​ទាំង​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ជូនដល់​សិស្សានុសិស្ស នៃ​សាលា​បឋម-អនុវិទ្យាល័យ អាត់ស៊ូ ផង​ដែរ។​​ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែរ។

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid0PcwR9qtA3CY24PdwJnYVD7YC2qtGDXzaVwSh8cNnf9xgZYwZa67MMpHsA4tBrV2Bl