កាមេរ៉ានាពេលបច្ចុប្បន្ន

អ្វីជាកាមេរ៉ា?
កាមេរ៉ាដំបូងត្រូវបានបង្កើតដោយ Frenchman Joseph Nicéphore Niépce ក្នុងឆ្នាំ1816។ កាមេរ៉ា គឺជាឧបករណ៍សម្រាប់ចាប់រូបភាពពីក្នុងទម្រង់សន្លឹករូបភាព ភាពយន្ត ឬជាវីដេអូ។ កាមេរ៉ាភាគច្រើនអាចចាប់រូបភាពជារូបភាព 2D។ ប៉ុន្តែកាមេរ៉ាក្រោយៗអាចចាប់រូបភាពជា 3D បាន។
តើកាមេរ៉ាមានប្រភេទអ្វីខ្លះ? ខាក្រោមនេះជាប្រភេទកាមេរ៉ា ដែលត្រូវបានចែកចេញជា11ប្រភេទ៖1.  Compact Digital/Point and Shoot Cameras ជាកាមេរ៉ាអាចឱ្យប្រើចាប់រូបភាពស្អាតៗដោយយើងយកមុខកាមេរ៉ាតម្រង់ទៅ រួចចុចប៊ូតុងថត។ កាមេរ៉ាប្រភេទនេះត្រូវប្រើប្រាស់យ៉ាងមានប្រជាប្រិយដោយសារតែវាតូចហើយស្រាល មិនចាំបាច់បន្ថែម Lens។
2.  Bridge Cameras ជាកាមេរ៉ាដែលអាចថតត្រង់ចំណុចលម្អិតណាមួយដែលត្រូវការ Lens ដែលមានរបៀបប្រើស្មុគស្មាញទាមទារអ្នកប្រើប្រាស់មានជំនាញច្បាស់លាស់។ កាមេរ៉ារបៀបនេះមិនងាយស្រួលដាក់តាមខ្លួនទេ ព្រោះត្រូវការប្ដូរ Lens ច្រើន។
3.  DSLR (or digital single lens reflex) Camera ជាកាមេរ៉ាមួយដែលអាចថតរូបបានកម្រិតខ្ពស់ ដោយសារវាមានប្រព័ន្ធសិនស័រល្អធ្វើឱ្យផ្ទាំងខាងក្រោយស្អាត។
4.  Mirrorless Cameras ជាកាមេរ៉ាអាជីព DSLR ចុងក្រោយដែលគ្មានកញ្ចក់ខាងក្នុង។
5.  Medium Format Camera ជាលំដាប់ Digital កាមេរ៉ា ដែលជាទូទៅមានទំហំសិនស័រតូចជាងទំហំផលិតកុនបន្តិច ដែលអាចចាប់រូបភាពកាន់តែខ្ពស់។
6.  Action Camera ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភេទកាមេរ៉ាបែបនេះមានប្រជាប្រិយ សម្បូរអ្នកប្រើប្រាស់ច្រើនដោយសារវាងាយស្រួលកាន់ស្អាតប្រើបានយូរ និងអាចផលិតរូបភាពខ្ពស់។
7.  360 Camera ជាកាមេរ៉ាថតបរិវេណជុំវិញជារូបថត ឬវីដេអូដែលមានរូបរាងកោងដោយប្រើ Lens ទល់ខ្នងគ្នា។ ប្រភេទខ្លះអាចមិនចូលទឹកដែលអាចដាក់លើដំបូលឡាន មួកសុវត្ថិភាព ឬ Drone ជាដើម។
8.  Film Camera ជាប្រភេទកាមេរ៉ាប្រើហ្វីលដែលស្ទើរតែហួសសម័យនៅពិភព Digital ថ្មីនេះ។ កាមេរ៉ាប្រើហ្វីល 35មីលីម៉ែត្រនៅតែមានលក់លើទីផ្សារគ្រាន់តែអភិវឌ្ឍលើសមត្ថភាព និងតួ  ខ្លួន។
9.  Instant Camera ជាកាមេរ៉ាដែលមានផលប្រយោជន៍ខ្លាំងដែលអាចឱ្យយើងបោះពុម្ពភ្លាមៗនូវរូបណាមួយដែលយើងបានថត។
10.  Rugged Camera សំដៅលើកាមេរ៉ាដែលធន់នឹងជម្រាបទឹកជម្រៅជ្រៅ ការពារធូលី ទប់រំញ័រ ធន់នឹងការធ្លាក់ និងបំពាក់អាវការពារសំណើម។ ជាទូទៅកាមេរ៉ាប្រភេទនេះមានតម្លៃថ្លៃ។
11.  Smartphone Camera យោងប្រភព Online បានឱ្យដឹងថាកាមេរ៉ា Digital ដែលទំនើបជាងគេនោះ គឺកាមេរ៉ាទូរសព្ទ ព្រោះរូបភាពដែលថតដោយកាមេរ៉ាប្រភេទនេះមានចំនួនច្រើនមហាសាលក្នុងទម្រង់ផ្សេងៗគ្នា អាចកែបន្ថយកម្រាស់ បន្ថយស្នាមអុច និងងាយស្រួលលុបអ្វីដែលមិនចង់បានលើរូបភាព។ ជំនាន់ក្រោយនៃកាមេរ៉ាទូរសព្ទដែលបំពាក់លើទូរសព្ទ Iphone និង ទូរសព្ទ Android អាចមានសមត្ថភាព Zoom បានយ៉ាងអស្ចារ្យ និងអាចថតរូបភាពដើមជាលក្ខណៈ 8K។

តើកាមេរ៉ាមានប្រយោជន៍អ្វីខ្លះ?
•  កាមេរ៉ាដើរតួនាទីសំខាន់ការធ្វើប្រវត្តិនៃឯកសារ ដោយផ្តល់នូវព្រឹត្តិការណ៍ពិតៗដែលកើតឡើងនៅអំឡុងពេលនោះ។ 
•  រូបថតធ្វើឱ្យយើងចងចាំល្អៗ អាចមើលទៅអតីតកាលបាន។ កាមេរ៉ាបានផ្ដល់ឱកាសការងារដល់អ្នកកាសែត និងអ្នកនិពន្ធ។ 
•  កាមេរ៉ាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការងារស្រាវជ្រាវ ធ្វើឯកសារជីវិតសត្វដែលរកឃើញថ្មីៗ អាចជាភស្តុតាងនៃការចុះទស្សនកិច្ចសិក្សា។
•  កាមេរ៉ា និងរូបថតអាចជាការងារកម្សាន្តចំពោះមនុស្សទូទៅដែលចូលចិត្តថតរូប មនុស្សមួយចំនួនជឿថាកាមេរ៉ាមិនអាចផ្លាស់ប្ដូរពិភពលោកបានទេ។ ប៉ុន្តែនៅពេលដែលអត់កាមេរ៉ា ធ្វើឱ្យយើងគ្មានភាពច្បាស់លាស់នៃពិភពលោក យើងគ្មានរូបភាពអត្តសញ្ញាណ គ្មានរូបថត គ្មានរូបធ្វើដំណើរអនុស្សាវរីយ៍ គ្មានរូបភាពអបអរ គ្មានការផ្សព្វផ្សាយ គ្មាន X-ray គ្មានរូបភាពនៅលំហអាកាស គ្មានរូបភាពកីឡា គ្មានរូបភាពសង្គ្រាម ឬគ្រោះមហន្តរាយ។ល។ គ្មានកាមេរ៉ា គ្មានអ្វីដែលអាចទុកជាឯកសារពិតប្រាកដ ដែលធ្វើឱ្យយើងមិនអាចយល់ព្រឹត្តិការណ៍នៅពេលអនាគត។ ជីវិតដែលគ្មានកាមេរ៉ាមានន័យថា គ្មានអ្វីត្រូវបង្ហាញទៅមនុស្សនៅជំនាន់អនាគត។

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
-  https://www.adorama.com/alc/what-are-the-different-types-of-cameras-used-for-photography/#Digital-SLR-Cameras
-  https://prezi.com/438tjjnh39iy/the-history-of-the-camera-and-how-it-has-impacted-society/#:~:text=Positive%20Influences%20of%20Cameras&text=Cameras%20later%20then%20led%20to,extraordinary%20out%20of%20the%20everyday.
-  https://www.bartleby.com/essay/The-Camera-Has-Made-A-Great-Impact-FK7D645Y9CXQ