វិទ្យាល័យ
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាតែមួយគត់ដែលមានទីធ្លាធំទូលាយ មានសន្តិសុខយាមកាមគ្រប់ច្រកចេញចូល។ ជាពិសេសសាលាបានជ្រើសរើសគ្រូ សុទ្ធសឹងតែមានសញ្ញាបត្រ និងមានគរុកោសល្យច្បាស់លាស់ មានបន្ទប់រៀនធំទូលាយ បំពាក់ដោយសម្ភារទំនើបៗដើម្បីបម្រើឲ្យការរៀន និងបង្រៀន។ ជាងនេះទៅទៀត សាលាបានផ្តល់ជូនកម្មវិធីសិក្សាដ៏សម្បូរបែបថែមទៀតផង។ សាលារៀនយើងបានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវតាមកម្មវិធី សម្បូរបែប និងច្បាស់លាស់បែបខ្មែរ-អាមេរិកាំងគ្រប់កម្រិតថ្នាក់គឺចាប់ពីថ្នាក់ទី១០ ដល់ទី១២ ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យដើម្បីក្លាយទៅ ជាមនុស្សប្រកបដោយចំណេះដឹងនិងសមត្ថភាពនៅក្នុងសង្គម។ សាលាមានយុទ្ធសាស្រ្ត និងវិធីសាស្រ្តនៃការអប់រំដូចតទៅ៖
- បំពេញតម្រូវការចាំបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែក កាយសម្បទា បញ្ញាសម្បទា សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
- សាលាបានដាក់បញ្ចូលនូវកម្មវិធីបន្ថែមទៀតរួមមាន ការពិសោធ កិច្ចការស្រាវជ្រាវ និងកម្មវិធីសិក្ខាសាលា។
- ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារសម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ និងតាមប្រព័ន្ធអ៊ីនធឺណេត។
- បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួម សកម្មភាពសង្គមផ្សេងៗ។
- សិស្សានុសិស្សទទួលបានចំណេះដឹងច្បាស់លាស់ ទាំងផ្នែកភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ ចំណេះទូទៅ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានបន្តទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញដោយសមត្ថភាព។
- អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមានចំណេះដឹង ចំណេះធ្វើ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយ សុខដុមរមនា។
- អប់រំឱ្យមានទំនួលខុសត្រូវក្នុងការសិក្សាក៏ដូចជាក្នុងការរៀនរស់នៅក្នុងសង្គម។
- អប់រំឱ្យក្លាហាន និងហ៊ានបញ្ចេញមតិ។