សាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជាមួយក្រសួង ឬមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា ព្រមទាំងអ្នកអាណាព្យាបាល និងអតីតសិស្សទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពអប់រំរបស់សាលារៀនយើងនាំមុខគេជានិច្ចនៅក្នុងប្រទេសកម្ពុជា។
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម
អានបន្តសាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
អានបន្តការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ ដើម្បីអភិវឌ្ឍប្អូនៗក្នុងយុវភាពនេះ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំ។
អានបន្តសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើន
អានបន្តប្រឡងសងប្រចាំខែមេសា ថ្នាក់ទី៧ ដល់ទី១២
ការប្រកួតតែងសេចក្ដី ម៉េងលី ជេ. គួច លើកទី១៣ ថ្នាក់ទី៤ ដល់ទី៦
ទិវាពលកម្មអន្ដរជាតិ
កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ទី៦
ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី១ ថ្នាក់ទី៧ ដល់ទី១២
ប្រឡងពាក់កណ្តាលឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា (គ្រប់កម្រិតថ្នាក់)
ប្រឡងពាក់កណ្តាលឆមាសលើកទី២ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
ប្រឡងសងពាក់កណ្តាលឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា (គ្រប់កម្រិតថ្នាក់)
កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៧ ដល់ទី១២
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ដំណើរទស្សនកិច្ចសិក្សា ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា
ប្រឡងសងពាក់កណ្តាលឆមាសលើកទី២ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាល (លើកទី២)