ទិវាសេរីភាពសារព័ត៌មានពិភពលោក

អ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការនាំការពិត បង្ហាញដល់សាធារណជន និងរក្សាការយល់ដឹង និងតម្លាភាព។ ដោយសារតែពួកគេរំខានអ្នកមានអំណាច និងសត្រូវនៃលទ្ធិប្រជាធិបតេយ្យខ្លាំងពេក អ្នកកាសែតតែងត្រូវបានវាយប្រហារជាញឹកញាប់ នឹងត្រូវបានគេសម្លាប់។ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់មកលើអ្នកកាសែតក្នុងអំឡុងសង្គ្រាមស៊ីវិលអាហ្វ្រិក នៅចុងសតវត្សទី20 នៅឆ្នាំ1991 អ្នកកាសែតអាហ្វ្រិកមួយក្រុម បានអំពាវនាវនៅក្នុងសន្និសីទរបស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅរដ្ឋធានី Windhoek របស់ប្រទេសណាមីប៊ី។ ពួកគេបានបង្កើត "Windhoek Declaration" ដែលមានបំណងដាក់មូលដ្ឋានគ្រឹះសម្រាប់សេរីសារព័ត៌មាន។ នៅឆ្នាំ1993 សម័យប្រជុំលើកទី26 នៃសន្និសីទទូទៅរបស់អង្គការយូណេស្កូ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់អ្នកហត្ថលេខីនៃសេចក្តីប្រកាស Windhoek និងបានបង្កើតទិវាសេរីភាពសារព័ត៌មានពិភពលោក។

គោលការណ៍ស្នូលដែលត្រូវបានបង្កើតឡើងដោយអង្គការយូណេស្កូ គឺសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ដើម្បីអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងគ្នាដោយផ្អែកលើការយល់ដឹង ដែលជាមធ្យោបាយតែមួយគត់ក្នុងការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងសង្គមសហសម័យ។ ជារៀងរាល់ឆ្នាំ ទិវាសេរីភាពសារព័ត៌មានពិភពលោកតែងតែមានប្រធានបទជាក់លាក់មួយ ហើយនៅឆ្នាំ2022កន្លងទៅ ប្រធាននោះគឺ "សារព័ត៌មានក្រោមការឡោមព័ទ្ធឌីជីថល"។

អត្ថបទដកស្រង់ និងបកប្រែចេញពី៖ WORLD PRESS FREEDOM DAY - May 3, 2023 - National Today

ថ្ងៃទី ១១ មេសា ២០២៣