កម្មវិធីបំណិនជីវិតបោះតែនតិ៍ សម្រាប់សិស្សនុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា

កាលពី​ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ២០២១ គណៈ​គ្រប់គ្រង​សាលា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាសៀមរាប បាន​រៀបចំ​កម្មវិធី​បោះ​តែនតិ៍​សម្រាប់សិស្សានុសិស្ស​ថ្នាក់ក្រោមមត្តេយ្យសិក្សា។ អ្នកគ្រូ​បាន​បង្ហាញ​ និង​ពន្យល់​អំពី​របៀប​ដំឡើង​បោះ​តែនតិ៍​ឱ្យ​សិស្សានុសិស្ស​ចេះ​ដំឡើង​បោះ​តែនតិ៍​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ ហើយ​ចេះ​បង្កើត​សាមគ្គីភាព​ ​មានភាព​ស្និត​ស្នាល​ជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់​ និង​ក្នុង​សាលារៀន​។ បន្ថែម​ពីនេះ​ទៅទៀត​ ​អ្នកគ្រូ​បាន​អាន​រឿង​និ​ទាន​ខ្លី​ៗ ឱ្យ​សិស្សានុសិស្ស​បាន​ស្ដាប់​ផង​ដែរ​ ហើយ​ចុង​កម្មវិធី​អ្នកគ្រូ​ក៏បាន​ដឹក​នាំ​ប្អូន​ៗ សិស្សានុសិស្ស​លេងល្បែងកម្សាន្ត​ផង​ដែរ​។ សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ បទ​ពិសោធ​ក្នុង​ការ​បោះ​តែនតិ៍​ ហើយ​សិស្សានុសិស្សបាន​អនុវត្ត​ការរៀបចំ​តែនតិ៍​ដោយខ្លួនឯង​ដោយមាន​ការ​ជួយ​សម្រួល​ពី​អ្នកគ្រូ​ និង​យល់ដឹង​កាន់តែ​ច្បាស់លាស់​ពី​ការ​បោះ​ជុំរុំ​ រួម​ទាំង​ការ​អាន​ និងការ​ស្តាប់​រឿង​និ​ទាន​ខ្លី​ៗប្រកបដោយ​បរិយាកាស​រីករាយ​។