អ្នកស្រី ញ៉ូវ សុខាវត្តី នាយិកាផ្នែកធនធានមនុស្ស

អ្នកស្រី ញ៉ូវ សុខាវត្តី

អ្នកស្រី ញ៉ូវ សុខាវត្តី ត្រូវបានតែងតាំងជានាយិកាផ្នែកធនធានមនុស្សនៅក្រុមហ៊ុន ម៉េងលី ជេ.គួច អេច ឌ្យូខេសិន។ អ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យ លីមកុកវីង។គាត់មានបទពិសោធន៍ជាងដប់ឆ្នាំក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យផ្សេងៗ រួមមានក្នុងវិស័យអប់រំ ហិរញ្ញវត្ថុ មូលបត្រ បច្ចេកវិទ្យាហ្វិនតិច អាហារនិងភេសជ្ជៈ និងក្រុមហ៊ុនផ្តល់ប្រឹក្សា។ អ្នកស្រី ញ៉ូវ សុខាវត្តី មានចំណេះដឹង និងប្រវត្ថិជាច្រើនក្នុងយុទ្ធសាស្ត្រលើការគ្រប់គ្រងធនធានមនុស្ស ការរៀបចំផែនការកម្លាំងពលកម្ម ការជ្រើសរើសធនធានមនុស្ស ការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍទេពកោសល្យនិងផែនការអាជីព ការងារប្រតិបត្តិការលើការគ្រប់គ្រប់ធនធានមនុស្ស និងការអនុវត្តដោយអនុលោមតាមគោលការណ៍ច្បាប់ការងារ។ជាច្រើនឆ្នាំមកនេះ អ្នកស្រី បានផ្លាស់ប្តូរការអនុវត្តលើការគ្រប់គ្រងធនធានមនុស្សបែបប្រពៃណីទៅជាដៃគូអាជីវកម្ម ដើម្បីបន្ថែមតម្លៃក្នុងការចូលរួមចំណែកដល់ភាពជោគជ័យរបស់ស្ថាប័ន។