អ្នកស្រី ពៅ ស៊ីថា ជាបុគ្គលដែលចូលចិត្តការងារជួយដល់សង្គម និងបុគ្គលដែលមានវិបត្តិ។ ហេតុដូច្នេះហើយទើបអ្នកស្រីជ្រើសរើសយកមុខវិជ្ជាចិត្តវិទ្យាមកសិក្សានៅកម្រិតមហាវិទ្យាល័យ និងនៅពេលបញ្ចប់ការសិក្សាអ្នកស្រីបានបម្រើការងារភាគច្រើនពាក់ព័ន្ធជាមួយការងារសង្គម។
អ្នកស្រី បានបញ្ចប់បរិញ្ញាបត្រផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកស្រីធ្លាប់ស្មគ្រ័ចិត្តតាមអង្គការនានាធ្វើជាគ្រូបង្រៀនបឋមសិក្សា និងអ្នកសង្គមកិច្ចជួយដល់កុមារក្នុងសហគមន៍។ នៅឆ្នាំ២០១១កញ្ញាបានចូលបម្រើការងារក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាអ្នកប្រឹក្សាសិក្សាសាលាក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ដោយផ្អែកលើសមត្ថភាព និងភាពខិតខំប្រឹងប្រែងអ្នកស្រីត្រូវបានតំឡើងតួនាទីជាអនុប្រធានអ្នកប្រឹក្សាសិក្សាសាលានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
ដោយពេញចិត្ត លើទស្សនវិស័យ និងប្រព័ន្ធអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងចង់ចូលរួមចំណែកក្នុងការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់កុមារ និងយុវជន ជំនាន់ក្រោយប្រកបដោយគុណភាព វិន័យ និង សីលធម៌ជាសសរទ្រូងសម្រាប់ប្រទេសជាតិនាពេលខាងមុខទើបអ្នកស្រីធ្វើការនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ។
ជាចុងក្រោយអ្នកស្រីសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងសិស្សានុសិស្សទាំងអស់ដែលបានសហការចូលរួមជាមួយសាលាកន្លងមក។ អ្នកស្រីតាំងចិត្តថានឹងខិតខំបន្ថែមទៀតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍដល់ប្អូនៗ និងស្ថាប័នផងដែរ។
សូមអរគុណ!