លោកស្រី អ៊ាត ចំរើន ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី អ៊ាត ចំរើន

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ជម្រាបសួរ លោក លោកស្រី សួស្តីប្អូនៗសិស្សានុសិស្ស! ស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅខ្មែរ ដែលមានកម្មវិធីសិក្សា ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋ ដោយផ្តោតសំខាន់ទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ថ្នាក់រៀនប្រកបដោយផាសុកភាព បំពាក់ដោយឧបករណ៍ទំនើបៗ លោកគ្រូ អ្នកគ្រូមានបទពិសោធន៍ជាច្រើនឆ្នាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្ស។

នាងខ្ញុំបានចូលបំរើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង រយៈពេល 8ឆ្នាំហើយ តាំងពីឆ្នាំ2015 ដល់ឆ្នាំ 2023។ មកដល់ឆ្នាំសិក្សា 2022-2023 នាងខ្ញុំត្រូវបានតំឡើងតួនាទីជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ។

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សាច្បាស់លាស់​ និង​សម្បូរ​បែប​ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ រហូតដល់​ថ្នាក់​វិទ្យាល័យ ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋដោយផ្តោតទៅលើ​ គុណភាព វិន័យ និងសេវាកម្ម ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។​ ការអប់រំទាមទារនូវការបណ្តុះបណ្តាលតាំងពីថ្នាក់ក្រោមមកព្រោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យពួកគាត់មានបំណិនគ្រប់ជ្រុងជ្រោយ ដោយមានលោកគ្រូអ្នកគ្រូមានវិធីសាស្ត្របង្រៀន ល្អៗ បទពិសោធន៍ច្រើនឆ្នាំ និងយក​ចិត្ត​ទុកដាក់ខ្ពស់​បំផុតក្នុងការបណ្ដុះបណ្ដាល​សិស្សានុសិស្ស។ ម្យ៉ាងវិញទៀតសាលាមានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមានមុខវិជ្ជា បំណិនជីវិត មុខវិជ្ជាកុំព្យូទ័រ មុខវិជ្ជាជំនាញ ដែលមានជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រ្តី កំណាព្យ គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡា រីឯបន្ទប់សិក្សានីមួយៗ បំពាក់ដោយគ្រឿង​បរិក្ខារ​ទំនើប​ៗ ប្រកបដោយ​  ផាសុកភាព​។ ​​

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែបានបន្តគាំទ្រ និងផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងមុតមាំចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង។