លោក អឿន សុបិន្ត ប្រធានការិយាល័យកិច្ចការសិស្សជាន់ខ្ពស់

លោក អឿន សុបិន្ត

លោក អឿន សុបិន្ត កើតនៅឆ្នាំ១៩៨៤ នៅរាជធានីភ្នំពេញ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៅសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៥។

 

លោកបានចូលបម្រើការងារស្ម័គ្រចិត្តក្នុងអង្គការយុវតារាកម្ពុជា ដោយទៅបម្រើការងារសហគមន៍នៅខេត្ត​ក្រចេះ​

រយៈពេល១ឆ្នាំពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦។ ក្នុងនោះដែរលោក​បានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង​ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៧ ក្នុង​តួនាទីជាមន្រ្តីរដ្ឋបាល។ ក្រោយពីបំពេញការងាររយៈពេល១ឆ្នាំលោកត្រូវបានផ្លាស់ប្តូរតួនាទីទៅជាមន្រ្តីការិយា​

​ល័យកិច្ចការសិស្សនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨។ ផ្អែកលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់គាត់ គឺត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៨ ត្រូវបានដំឡើងតួនាទីជាអនុប្រធាន​ការិយាល័យកិច្ចការសិស្ស ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ ត្រូវបានដំឡើងតួនាទីជាប្រធានការិយាល័យកិច្ចការសិស្ស នៅក្នុងខែកក្កដា ឆ្នាំ២០២០ ត្រូវបានដំឡើងតួនាទីជាប្រធានការិយាល័យកិច្ចការសិស្សជាន់ខ្ពស់ រហូតដល់បច្ចុប្បន្ន។