សារបឋមសិក្សា

សារថ្នាក់បឋមសិក្សា

សួស្តី​! ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​!

ការសិក្សា​នៅ​ថ្នាក់ក្រោម​មត្តេយ្យ​ ​មត្តេយ្យ​ និងបឋមសិក្សា​ ជា​ជំហាន​ដំបូង​ដែ​លប្អូនៗ​ សិស្សានុសិស្ស​ត្រៀម​រៀបចំខ្លួនដើម្បីជាគ្រឹះចម្លងឈានទៅរក​ការសិក្សា​ចំណេះ​ទូទៅ​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យកចិត្ត​ទុកដាក់​បំផុត​ទៅលើ​ការ​អប់​ររំ​ឥរិយាបថ​ សុជីវធម៌ សីលធម៌ អនាម័យ បណ្តុះ​ទម្លាប់​ល្អ​ក្នុងការ​ទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន​ ភាពម្ចាស់ការលើខ្លួនឯង​ រួម​ទាំង​ចំណេះដឹង ចំណេះធ្វើ​ និង​បំណិនជីវិតផ្សេងៗ ដែលផ្សាភ្ជាប់ជាមួយការរស់នៅប្រចាំថ្ងៃ​។ លើសពីនោះ យើងក៏មានបង្ហាត់សិស្សនូវចំណេះជំនាញផ្សេងៗជាច្រើនទៀតដូចជា កីឡា គំនូរ តន្រ្តី គេហកិច្ច........ផងដែរ។ យើងទាំងអស់គ្នានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ​អប់រំ​បុត្រា​ បុត្រី​របស់​លោកអ្នក​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ ដោយ​ចាប់ផ្តើម​ពី​កុមា​រតូចៗ​។

សូមចូលរួម​ជាមួយ​យើងខ្ញុំ​ដើម្បី​ធ្វើ​ឱ្យ​ជីវិតកូនរបស់លោក​អ្នក​កាន់តែល្អ​ប្រសើរ​ឡើង​។

សូម​លោក​ លោកស្រី​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពីយើងខ្ញុំ សាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី អ៊ាត ចំរើន ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាសៀមរាប។

លោកស្រី អ៊ាត ចំរើន

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា