កម្មវិធីបំណិនជីវិតស្ដីពី៖ បង្គាស្រុស សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ បង្រៀនដោយអ្នកគ្រូ ម៉យ ស្រីកា

នាថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ សាលាបានរៀបចំកម្មវិធីបំណិនជីវិតស្តីពី៖ បង្គាស្រុស សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដែលបង្រៀនដោយអ្នកគ្រូ ម៉យ ស្រីកា ។ ការបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យប្អូនៗសិស្សានុសិស្សមានបំណិតជីវិតបន្ថែមផ្នែកចម្អិនអាហារ រួមផ្សំទាំងការរៀនរៀបចំទុកដាក់ផ្ទះបាយឱ្យមានរបៀបជាពិសេសគឺអនាម័យផ្ទះបាយ ។ ជាការពិតណាស់អាហារឆ្ងាញ់មិនផ្តោតតែលើរសជាតិតែមួយមុខនោះទេរួមផ្សំទាំងអនាម័យនិងការរៀបចំរបស់ចុងភៅទៀតសោត ។

សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់មើលពីរបៀបនៃគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាអ្នកគ្រូផងដែល ។

រូបភាពបន្ត៖ https://www.facebook.com/ais.mjqeducation/photos/a.6735273726504515/6735264323172122/?type=3

 

 

ថ្ងៃទី១៦ ឧសភា ២០២៣