នាថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាបានរៀបចំកម្មវិធីបំណិនជីវិតស្តីពី ការដាំដើមខ្ទឹម សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា បង្រៀនដោយអ្នកគ្រូ លិញ គឹមលក្ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។ ជាការពិតណាស់ដំាណាំដើមខ្ទឹម ពិតជាដំណាំដែលមានភាពងាយស្រួលក្នុងការដាំដុះនិងការថែទាំ ជាពិសេសជាដំណាំដែលប្រជាពលរដ្ឋទូទៅចូលចិត្តពិសា កាន់តែពិសេសដើមខ្ទឹមមានសារៈប្រយោជន៍ចំពោះសុខភាពទៀតផង ។
អ្នកគ្រូក៏បានធ្វើការបង្ហាញទៅកាន់សិស្សានុសិស្សឱ្យយល់ដឹងពីរបៀបនៃការដាំដុះ ការថែទាំ។ ដោយការអនុវត្តបានបញ្ចប់ទៅដោយភាពជោគជ័យនិងសប្បាយរីករាយ ។
ថ្ងៃទី២០ កុម្ភៈ នាំ២០២៣