នាថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាបានរៀនចំកម្មវិធីបំណិនជីវិតស្តីពី ការដាំជីរក្រសាំងទំហំ ដឹកនាំនិងអនុវត្តដោយអ្នកគ្រូ ខាន់ លក្ខណ៍ រួមទាំងសិស្សានុសិស្សថ្នាក់ទី៥ ។ក្នុងនោះផងដែលអ្នកគ្រូបានធ្វើការបង្ហាញពីរបៀបការធ្វើដី និងការថែទាំ ។ ជាការពិតជីរក្រសាំងទំហំ ឬ Cambodian Mint ដែលយើងភាគច្រើនហៅថា ជីរពងទាកូន គឺជាឱសថរុក្ខជាតិ ដែលស្លឹករបស់វា គេប្រើធ្វើជាថ្នាំព្យាបាល ជំងឺទឹកនោមផ្អែម ឈឺក្រពះ និងកាត់បន្ថយចំណង់ផ្លូវភេទកំពុងពុះកញ្ជ្រោលខ្លាំងបាន។ គេក៏អាចចម្រាញ់ជីរក្រសាំងទំហំ ប្រើសម្រាប់កម្ចាត់អង្គែ ឬយកប្រើបង្កើនក្លិនឈ្ងុយនៅក្នុងម្ហូប ដូចជាសម្លជាដើម ។ សិស្សានុសិស្សបានអនុវត្តដោយភាពរលូន និងបង្កើនក្តីសប្បាយរីករាយក្នុងការងារជាក្រុមក្នុងកម្មវិធីបំណិនជីវិត ដោយគោលដៅគឺដើម្បីឱ្យសិស្សានុសិស្សមានជំនាញមួយផ្នែកក្នុងការដាំដុះ ។
ថ្ងៃទី១៧ កុម្ភៈ ២០២៣