នាថ្ងៃទី២៤ កុម្ភៈ ២០២៣ កម្មវិធីបំណិនជីវិតស្ដីពី ការដាំស្ពៃចង្កឹះ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ បង្រៀនដោយអ្នកគ្រូ ពាង គន្ធា បានធ្វើការអនុវត្តនូវការដាំដំណាំ ស្ពៃចង្កឹះ ។ អ្នកគ្រូបានធ្វើការបង្ហាញនិងពន្យល់ពីការរៀបចំ ដី ការសាបគ្រាប់ពូជ ការដាំកូន និងការថែទាំ ។ជាការពិតណាស់
ស្ពៃចង្កឹះ ជាបន្លៃដែលគេនិយមយកទៅធ្វើជាម្ហូបអាហារទាំងស្លឹក និងដើម មានប្រព័ន្ធចាក់ឫសរាក់ៗទៅក្នុងដី មានដើមឈរត្រង់ មួយគុម្ពៗមានទំហំអង្កត់ផ្ចិតប្រមាណជា 1.4 – 1.8 សង់ទីម៉ែត្រ កម្ពស់ប្រមាណជា 43 – 54 សង់ទីម៉ែត្រ មានស្លឹកជារាងបន្ទះមានពណ៌បៃតងចាស់មានលក្ខណៈរាបស្មើ និងដុះឡើងជាលក្ខណៈរីកឡើងទៅលើ។ អាយុនៃការប្រមូលផលគឺប្រមាណជា 35 – 45 ថ្ងៃបន្ទាប់ពីដាក់ដាំ។ សិស្សានុសិស្សបានយល់និងធ្វើការអនុវត្តប្រកបដោយភាពរលូននិងមានភាពសប្បាយរីករាយ ។
ថ្ងៃ២៤ កុម្ភៈ ២០២៣