តើការហាត់ប្រាណនៅពេលព្រឹក និងពេលល្ងាច ខុសគ្នាបែបណា?

លំហាត់ប្រាណ ជាអត្ថប្រយោជន៍នៃសុខភាពរាងកាយ និងផ្លូវចិត្ត។ ដើម្បីឱ្យមានសុខភាពល្អ និងឈ្នះជំងឺច្រើនប្រភេទ អ្នកជំនាញ និងវេជ្ជបណ្ឌិត តែងណែនាំឱ្យមនុស្សទូទៅហាត់ប្រាណឱ្យបានទៀងទាត់។ ក៏ប៉ុន្តែ ការជ្រើសរើសពេលវេលា និងម៉ោងហាត់ប្រាណ មិនមែនជារឿងងាយស្រួលនោះទេ។ ខណៈដែលមនុស្សមួយចំនួនជ្រើសរើសពេលព្រឹកដើម្បីហាត់ និងមនុស្សដទៃទៀតជ្រើសរើសពេលហាត់របស់ខ្លួននៅពេលល្ងាច។ តើពេលទាំង២នេះ មានភាពខុសគ្នាអ្វីចំពោះការហាត់ប្រាណ?

ទាំងនេះ ជាភាពខុសគ្នាមួយចំនួនសម្រាប់ការហាត់ប្រាណពេលព្រឹក និងពេលល្ងាច៖
១. នៅពេលព្រឹក អ្នកមានភាពងាយស្រួលក្នុងការប្ដេជ្ញាចិត្តហាត់ ក៏ដូចជាហាត់បានចប់ មុនបំពេញតួ
នាទី។
២. នៅពេលល្ងាច មនុស្សភាគច្រើនមានភាពអស់កម្លាំង ក្រោយការងារ ឬការសិក្សា។ វាអាចនឹងពិបាក
ក្នុងការលើកទឹកចិត្តខ្លួនឯង និងស្វែងរកពេលហាត់។ ម្យ៉ាងទៀត ការហាត់ប្រាណពេលល្ងាចអាចបង្កើនថាមពល ពិបាកក្នុងការគេងយប់។
៣. នៅពេលល្ងាច លោកអ្នកទទួលបានប្រយោជន៍អំពីកម្ដៅដងខ្លួន។ កម្ដៅខ្លួនមនុស្សកើនឡើងខ្ពស់
បំផុតក្នុងចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាច។ នេះជាពេលល្អបំផុតសម្រាប់ហាត់ ព្រោះសាច់ដុំមានកម្ដៅខ្លះ។
៤. ចាប់ពីពេលរសៀលទៅ មនុស្សមានកម្លាំង និងភាពអត់ធ្មត់ខ្លាំង (ខ្លាំងជាងពេលព្រឹក)។
៥. នៅពេលល្ងាច អ្នកងាយស្វែងរកមិត្តភក្ដិចូលរួមក្នុងការហាត់ប្រាណ។
៦. នៅពេលល្ងាច ការហាត់ប្រាណជួយបន្ថយស្ត្រេសពីភារកិច្ចប្រចាំថ្ងៃ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://ehealthyoeung.com/article/health_tip/994?fbclid=IwAR3qV4DsB6_pf6rsjIklYh6h0HdqpP0y11T5xWgzlaGwoIMgxJ219D96AMA