វិទ្យាល័យ

វិទ្យាល័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើនដូចជា៖

  • លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្ម ភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យា សាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញ ដោយសមត្ថភាព។
  • ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ ភាសាអង់គ្លេស
គណិតវិទ្យា ភូមិវិទ្យា
សីលធម៌-ពលរដ្ឋវិជ្ជា គីមីវិទ្យា
ប្រវត្តិវិទ្យា ផែនដីវិទ្យា
ពិសោធន៍ រូបវិទ្យា
ជីវវិទ្យា សេដ្ឋកិច្ច

កម្មវិធីសិក្សាផ្នែកជំនាញ៖

កម្មវិធីជម្រើស៖ កីឡា

អប់រំកាយ បាល់ទះ
វាយកូនបាល់ ការ៉ាតេ-ដូ
បាល់បោះ វាយកូនឃ្លីលើតុ
ទាត់បាល់ ហែលទឹក
កីឡាផ្សេងៗ  

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

កុំព្យូទ័រ តន្ត្រី
របាំ គំនូរ
គេហកិច្ច  

លោក សុខ សូនីដា

ចាងហ្វាងមធ្យមសិក្សាទុតិយភូមិ

អានបន្ត →