នាថ្ងៃទី១២ ឧសភា ២០២៣ សាលាបានរៀបចំកម្មវិធីថ្នាក់និទស្សន៍មុខវិជ្ជាផែនដី សម្រាប់សិស្សានុសិស្សថ្នាក់ទី៨ ស្តីពី៖ ចលនារបស់ផែនដី និងព្រះចន្ទ បង្រៀនដោយអ្នកគ្រូ ខាន់ លីស ។ ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឱ្យសិស្សានុសិស្សមានភាពយល់ច្បាស់នៃខ្លឹមសារមេរៀន កាន់តែច្បាស់ ដល់ប្អូនៗអ្នកសិក្សាលើកមុខវិជ្ជាផែនដី ។ ដើម្បីឱ្យប្អូនៗមានការចូលរួមការងារជាក្រុមការបញ្ចេញគំនិត ការវិភាគ ការក្តោបរួមនៃគំនិតក្រុមដើម្បីសង្ខេបរួម ខ្លី ខ្លឹម ខ្លាំង នៃមេរៀន ។ ប្អូនៗសិស្សានុសិស្សទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះមេរៀននិងធ្វើការងារក្រុមយ៉ាងរលូន ។ ក្នុងនោះផងដែលក៏មានគណៈកម្មការសាលាបានចូលរួមក្នុងកម្មវិធីនេះផងដែល ។
រូបភាពបន្ត៖ https://www.facebook.com/ais.mjqeducation/photos/a.6732858476746040/6732849886746899/?type=3
ថ្ងៃទី១៦ ឧសភា ២០២៣