សកម្មភាពការចូលរួមឧបត្ថម្ភរបស់មជ្ឃមណ្ឌលភាសា Aii & Ais

នាថ្ងៃ០៣ មិថុនា ២០២៣ មជ្ឃមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជូនចំពោះមន្ទីរពេទ្យកុមារអង្គរ ក្នុងកម្មពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដោយមានការចូលរួមពីពុទ្ធបរិស័ទ រួមទាំងសាធារណជនទាំងអស់បានចូលរួមដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ។

មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកបា្រក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារឈានមុខមួយ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ បានជួយសង្រ្គោះជីវិតកុមាររាប់លាននាក់ និងផ្តល់សេវាកម្មសុខភាពដែលគេត្រូវការ ​។

ជាការពិតណាស់កុមារគ្រប់រូប មានសិទ្ធិរស់រានមានជីវិតប្រកបដោយសុខភាពដ៏ល្អប្រសើរ។មន្ទីរពេទ្យកុមារអង្គរ ផ្តោតលើការពិនិត្យ និងព្យាបាល ដោយឯកទេសវេជ្ជសាស្ត្រចំពោះកុមារមានជំងឺរ៉ាំរ៉ៃ កម្រ និងស្រួចស្រាវធ្ងន់ធ្ងរ។ មន្ទីរពេទ្យកុមារអង្គរ ធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូបក្នុងប្រទេសកម្ពុជាតាមរយៈការអប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ប្រជាជននៅតាមសហគមន៍ អ្នកជំងឺ និងអាណាព្យាបាលអ្នកជំងឺ។ មន្ទីរពេទ្យកុមារអង្គរ ដំណើរការអង្គភាពមួយដែលដឹកនាំដោយជនជាតិខ្មែរ មានតម្លាភាព និងធានានូវស្ថេរភាពសេវាសុខភាពយូរអង្វែង ជាមួយនឹងការចំណាយសមរម្យលើសេវាសុខភាព នៃប្រជាជនកម្ពុជាយើង។ សកម្មភាពទាំងអស់នេះមិនអាចប្រព្រឹត្តិទៅបានទេ ប្រសិនបើគ្មានការចូលរួមចំណែកគាំទ្រ ពីរាជរដ្ឋាភិបាល ក្រុមហ៊ុន ស្ថាប័ននានា និងសប្បុរសជនទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។

          ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ គឺជាព្រឹត្តិការណ៍មួយដ៏ចម្បង និងសំខាន់។ ថវិកាដែលបានមកពីការបរិច្ចាគមកក្នុងពិធីនេះ នឹងត្រូវប្រើប្រាស់ទាំងស្រុងសម្រាប់ផ្គត់ផ្គង់ក្នុងសកម្មភាពប្រតិបត្តិការ នៃការផ្តល់សេវាសុខភាពដល់កុមារកម្ពុជា។ សូមសប្បុរសជនទាំងអស់មេត្តាចូលរួម និងបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា។ ដើម្បីស្នាមញញឹមកុមារ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ។

 

 

 

 

 

 

 

 

 

ថ្ងៃទី០៦ មីថុនា ២០២៣