កម្មវិធីបំណិនជីវិតស្ដីពី ការដាំម្ទេស សម្រាប់សិស្សានុសិស្សថ្នាក់ទី៣

នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកកាំង បានអនុវត្តកម្មវិធីបំណិនជីវិតស្តីពី ការដាំម្ទេស សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ បង្រៀននិងដឹកនាំដោយលោកគ្រូ ទឹង ចិន្តា​ ។

ក្នុងពេលជាមួយគ្នានោះផងដែលលោកគ្រូបានធ្វើបង្ហាញពីរបៀបនៃកា​រដាំដំណាំ ម្ទេស ដោយវិធីសាស្រ្តក្នុការជ្រើសរើសគ្រាប់ពូជ រៀបចំដី ការប្រើប្រាស់ជី និងការថែទាំ ។ ជាពិសេសដំណាំម្ទេសគឺជាប្រភេទដំណាំដែលប្រជាពលរដ្ឋទូទៅចូលចិត្តបរិភោគ ។ ជាការពិតរសជាតិហឹរពីម្ទេសមិនត្រឹមតែធ្វើឲ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយតែសារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេសក៏នាំមកជាមួយនូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដោយរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ជំនួយដល់ដំណើរការនៃសរីរាង្គរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងធ្វើឲ្យអាយុវែងទៀតផង។ បំណិតជីវិតស្តីពី ការដាំម្ទេស បានបញ្ចប់ដោយភាពសប្បាយរីករាយ ដោយកិច្ចសហការណ៍ការងារជាក្រុម ។

 

 

 

ថ្ងៃទី១៤ កុម្ភៈ ២០២៣