៥ចំណុច ដើម្បីនាំមកនូវសុខភាពល្អ

សុខភាព គឺពិតជាសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ប្រសិនបើយើងមិនមានសុខភាពល្អនោះទេយើងក៏មិនអាចរស់នៅដោយរីករាយ និងមានសុភមង្គលបានទ្បើយ។ សរុបរួមមកសុខភាពពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់ៗរូប។ ខ្ញុំមាន៥ចំណុច ដើម្បីណែនាំអំពីបញ្ហាសុខភាព៖

១. បរិភោគត្រឹមត្រូវ
ការញ៉ាំអាហារដែលត្រឹមត្រូវនឹងជួយឱ្យយើងមានសុខភាពល្អ។ សូមកាត់បន្ថយអាហារខ្ចប់ និងខ្លាញ់ ដោយមកទទួលទានរបបអាហារមានតុល្យភាពទាំងអស់គ្នា វាគឺជាគន្លឹះនៃការមានរាងកាយដែលមានសុខភាពល្អ ។

២. ការចូលដំណេកឱ្យបានទាន់ពេលវេលា និងទៀងទាត់
មធ្យោបាយដ៏សំខាន់បំផុតមួយក្នុងការលើកកម្ពស់សុខភាព គឺការគេងឱ្យបានគ្រប់គ្រាន់។ ព្យាយាមចូលគេងឱ្យលឿន ហើយក្រោកពីព្រលឹម។ អ្នកប្រាកដជានឹងឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ប្រសិនបើអ្នកអាចគ្រប់គ្រងលំនាំនៃការគេងរបស់អ្នកបាន។

៣. ហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណ គឺល្អសម្រាប់សុខភាព ព្រោះវាជួយដល់ការដុតកាឡូរី សម្រូលចលនាបេះដូង និងឈាម រួមជាមួយមុខងារចងចាំរបស់យើងជាច្រើនទៀត។ ការហាត់ប្រាណជាប្រចាំ បានជួយដល់អ្នកឱ្យកាន់តែមានសុខភាពល្អ ប្រសិនបើអ្នកធ្វើវាជាប្រចាំ និងត្រឹមត្រូវតាមពេលវេលា។

៤. ពិនិត្យសុខភាពជាប្រចាំ
ពិនិត្យរាងកាយឱ្យបានទៀងទាត់ ដើម្បីរក្សាសុខភាពឱ្យបានល្អ។ ការធ្វើរោគវិនិច្ឆ័យទាន់ពេលគឺពិតជាល្អសម្រាប់អំពីសុខភាព។ ការធ្វើរោគវិនិច្ឆ័យ គឺដើម្បីតាមដានពីជំងឺនឹងធ្វើការព្យាបាលទាន់ពេលវេលា។
៥. ព្យាយាមកាត់បន្ថយភាពតានតឹង

ស្ត្រេស គឺជាហេតុផលចម្បងមួយសម្រាប់បញ្ហាសុខភាពភាគច្រើនដែលមនុស្សជួបប្រទះ។ បញ្ហាស្ត្រេសនាំឱ្យមានការញ៉ាំច្រើន ងងុយគេង និងការបាក់ទឹកចិត្ត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។