ដោយសារតែការស្តាយ មិនចង់ខ្ជះខ្ជាយលុយកាក់ច្រើន មនុស្សភាគច្រើនមានទម្លាប់រក្សាម្ហូបទុកញ៉ាំមួយពេលទៀតនៅពេលព្រឹក។ ទោះបីជាទង្វើបែបនេះអាចជួយសន្សំសំចៃលុយកាក់ក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនដែលញ៉ាំសល់ពីល្ងាច មិនគួរទុកញ៉ាំពេលព្រឹកម្តងទៀតទេ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកពីអាហារ៤ប្រភេទនោះមានដូចខាងក្រោម៖
១. តែបៃតង :
ប្រសិនបើអ្នកទុកតែបៃតង ពេញមួយយប់វានឹងបាត់បង់ប្រូតេអ៊ីន និងវីតាមីនទាំងអស់។ ជាពិសេសវា អាចបង្កើតបាក់តេរី និងមេរោគផ្សិត ដែលបណ្តោលឱ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។
២. ស៊ុតមាន់ :
ប្រសិនបើស៊ុតមាន់ មិនបានចម្អិនឱ្យឆ្អិនល្អទាំងស្រុងនោះទេ កុំបរិភោគឱ្យសោះ បើអ្នកទុកចោលពេញមួយយប់។ ជាពិសេសស៊ុតលឿង ងាយនឹងបង្ករោគ ដែលមានគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺរំលាយអាហារ ហើមពោះ រាក…។ ទោះជាយ៉ាងណា បើស៊ុតឆ្លងកាត់ការចម្អិនបានត្រឹមត្រូវ អ្នកអាចរក្សាទុកក្នុងទូទឹកកកបានរហូតដល់៤៨ម៉ោង។
៣. ផ្សិត :
ផ្សិត ជាបន្លែមួយប្រភេទដែលគេនិយមចម្អិនជាមួយស៊ុប ព្រោះវាមានរសជាតិឆ្ងាញ់ និងសម្បូរសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែ បន្ទាប់ពីចម្អិនហើយ អ្នកមិនត្រូវរក្សាលើសពី១២ម៉ោងនោះទេ ដោយសារតែសារធាតុចិញ្ចឹមត្រូវកាត់បន្ថយ និងបង្កើនសារធាតុដ៏មានគ្រោះថ្នាក់ជាច្រើនទៀត។ ផ្សិតឆ្អិនមានផ្ទុកសារធាតុ nitrates ដែលល្អសម្រាប់កោសិកាឈាមក្រហម ប៉ុន្តែបន្ទាប់ពីទុកមួយយប់ សារធាតុនេះនឹងបំប្លែងទៅជា nitrite អាក្រក់សម្រាប់រាងកាយ។
៤. អាហារសមុទ្រ :
បើមានរសជាតិឆ្ងាញ់ តើអ្នកណាមិនចូលចិត្តញ៉ាំអាហារសមុទ្រនោះ ក៏ប៉ុន្តែក្រោយញ៉ាំសល់មួយយប់ហើយ អ្នកមិនគួរទទួលទានទៀតទេ ព្រោះប្រូតេអ៊ីនរបស់វាបានបាត់បង់ ហើយអាចធ្វើឱ្យខូចមុខងារថ្លើម និងតម្រងនោមថែមទៀត៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://postnews.com.kh/health/374046
ថ្ងៃទី ១០ មេសា ២០២៣