គ្រាន់តែនិយាយពីទ្រលឹងទឹង គ្រប់គ្នាតែងតែស្រក់ទឹកមាត់។ ទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទដែលបងប្អូនខ្មែរយើងតែងតែយកទៅស្លម្ជូរ និងនិយមទទួលទានលេងជាមួយនឹងអំបិលម្ទេស។ ប៉ុន្តែ តើអ្នកមានដឹងទេថា ទ្រលឹងទឹងមានអត្ថប្រយោជន៍អ្វីខ្លះ? ទ្រលឹងទឹងសម្បូរទៅដោយវីតាមីន B និង C ជាតិដែក ផូស្វ័រ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។ ខាងក្រោមនេះជា អត្ថប្រយោជន៍ចំពោះសុខភាព ដែលបានមកពីទ្រលឹងទឹង៖
១. ឈឺសន្លាក់ឆ្អឹង :
ដើម្បីសម្រាលការឈឺចាប់ដោយសាតែការរលាកសន្លាក់ លោកអ្នកអាចយកស្លឹកទ្រលឹងទឹងកិនឱ្យម៉ត់ រួចលាយជាមួយនឹងទឹកបន្តិច ហើយលាបត្រង់តំបន់ដែលរងនូវផលប៉ះពាល់០២ ទៅ០៣ដងក្នុងមួយថ្ងៃ។
២. ព្យាបាលជំងឺឈឺធ្មេញ :
ក្នុងការព្យាបាលបញ្ហាឈឺធ្មេញ លោកអ្នកគ្រាន់តែបុកផ្លែទ្រលឹងទឹងមួយផ្លែ រួចយកទៅបិតត្រង់ធ្មេញដែលឈឺនោះមួយស្របក់ក្រោយមកការឈឺចាប់នឹងចាប់ផ្តើមរសាយ។
៣. ព្យាបាលជ្រាំងអណ្តាត :
ជំងឺជ្រាំងអណ្តាតអាចបណ្តោលឱ្យមានការឈឺចាប់នៅពេលដែលលេបអាហារ។ លោកអ្នកគ្រាន់តែយកផ្លែទ្រលឹងទឹង០២ ទៅ០៣ផ្លែដំឱ្យម៉ត់ រួចដាក់លើតំបន់ដែលមានបញ្ហា។
៤. ព្យាបាលមុន :
ផ្លែទ្រលឹងទឹងសម្បូរទៅដោយជាតិអាស៊ីត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់រោគមុន។ លោកអ្នកគ្រាន់តែជ្រើសយកផ្លែទ្រលឹងទឹងខ្ចីមួយផ្លែកបុកឱ្យម៉ត់ រួចលាបនៅលើស្បែកតែម្តង ប៉ុន្តែត្រូវទុកប្រមាណ០៥នាទី ទើបលាងជម្រះចេញ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://postnews.com.kh/health