មូលហេតុអ្វីដែលឪពុកម្តាយមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?

ការញុំាអាហារច្រើនមុនពេលចូលគេងបានក្លាយជាទម្លាប់ក្នុងសម័យកាលជឿនលឿន និងមមាញឹកនេះទៅហើយ ដោយសារអាហារពេលល្ងាចតែងតែបរិបូរ ព្រោះជាអាហារជួបជុំគ្រួសារបន្ទាប់ពីបំពេញភារកិច្ចពេញមួយថ្ងៃ ប៉ុន្តែការញុំាអាហារច្រើនមុនពេលចូលគេងផ្តល់ផលប៉ះពាល់ច្រើន។ តើការញុំាអាហារច្រើនមុនពេលចូលគេងប៉ះពាល់ដល់សុខភាពកូនៗអ្វីខ្លះ? ក្មេងគួរញុំាអាហារពេលល្ងាចនៅម៉ោងប៉ុន្មាន? ចុះបើកូនឃ្លាននៅពេលយប់ តើឪពុកម្តាយគួរធ្វើម៉េច?

បើយោងតាមអ្នកឯកទេសជំងឺទូទៅបានលើកឡើងថា ការញុំាអាហារច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនប្រឈមបញ្ហាសុខភាពមួយចំនួនដូចខាងក្រោម៖

១. ជំងឺធាត់ : ការញុំាអាហារច្រើនមុនពេលចូលគេងធ្វើឱ្យរាងកាយកូនគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដុតបំផ្លាញកាឡូរីដែលបានពីអាហារ ព្រោះកូនមិនបានបញ្ចេញសកម្មភាពរាងកាយ។ ហេតុនេះហើយកាឡូរីដែលលើសនឹងក្លាយជាជាតិខ្លាញ់ស្តុកក្នុងខ្លួន ហើយបណ្តាលឱ្យកូនធាត់លើសទម្ងន់។

២. ច្រាលទឹកអាស៊ីដក្រពះ : ការចូលគេងភ្លាមបន្ទាប់ពីញុំាឆ្អែតអាចបង្កឱ្យទឹកអាស៊ីដក្នុងក្រពះច្រាលចូលបំពង់អាហារ រួចបណ្តាលឱ្យកូនក្រហាយទ្រូង។

៣. ប៉ះពាល់ដល់ដំណេក : ការញុំាច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនគេងមិនលក់ ឬពិបាកគេង ហើយធ្វើឱ្យកូនគេងមិនបានគ្រប់គ្រាន់ ព្រោះឆ្អែតខ្លាំង និងដោយសារច្រាលទឹកអាស៊ីដក្រពះដែលធ្វើឱ្យកូនមានអាការៈក្រហាងទ្រូង ពិបាកក្នុងខ្លួន។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងស្មារតីរបស់កូន ហើយអាចធ្វើឱ្យកូនមិនសូវមានកម្លាំង។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖  https://hellokrupet.com/

ថ្ងៃទី ១៧ មេសា ២០២៣