ប្រវត្តិព្រះអគ្គិជ័យកីឡា

ជាក់ស្ដែង ព្រះអគ្គិជ័យកីឡានេះមានប្រវត្តិដើមនៃការដង្ហែភ្លើងបែបនេះជារៀងរាល់ឆ្នាំ រាល់ពេលបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ ជាការពិតណាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២  និងប៉ារ៉ាហ្គេមលើកទី១២នេះ បានប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិវិមានឈ្នះៗ ដែលកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់។ 

នៅក្នុងមហាព្រឹត្តិការណ៍នេះផងដែរ ត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីគេបានដង្ហែក្បួននៃ ព្រះអគ្គិជ័យកីឡា ទៅកាន់ទីកន្លែងប្រកួតដើម្បីដុតបំភ្លឺបញ្ជាក់អំពីការបើកនៃព្រឹត្តិការណ៍ដ៏មហាសាល ស៊ីហ្គេម។ជាក់ស្ដែង ព្រះអគ្គិជ័យកីឡានេះ មានប្រវត្តិដើមនៃការដង្ហែភ្លើងបែបនេះជារៀងរាល់ឆ្នាំ រាល់ពេលបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ បើយោងតាមប្រវត្តិសាស្ត្របានឱ្យដឹងថា ព្រះអគ្គិជ័យកីឡាមានដើមកំណើតមកពីប្រទេសក្រិចតាំងពីសម័យបុរាណ ដែលប្រជាជននៅទីនោះ បានធ្វើដំណើរទៅកាន់ភ្នំអូឡាំព្យា ដើម្បីសុំព្រះអគ្គិពីព្រះអទិទេព ទៅដុតបំភ្លឺនៅក្នុងការប្រកួតកីឡា។ 

ជាមួយគ្នានោះ ពិធីសុំព្រះអគ្គិត្រូវបានគេធ្វើតាមទំនៀមទម្លាប់យ៉ាងត្រឹមត្រូវដោយពិធីនេះ គេប្រើប្រាស់ចំណាំងផ្លាតពីព្រះអាទិត្យបាញ់មកចំស្លឹកអូលីវស្ងួតរហូតបង្កើតចេញជាអណ្ដាតភ្លើង។ បន្ទាប់គេអុជចម្លងពីព្រះអគ្គិអាទិទេព ដង្ហែយកទៅដុតបន្ដនៅពហុកីឡដ្ឋានអូឡាំពិច និងរក្សាមិនឱ្យរលត់រហូតដល់ចប់កម្មវិធីប្រកួត។ ម៉្យាងទៀត ព្រះអគ្គិជ័យកីឡា បានបង្កប់នូវអន្ថន័យអំណាចទេវ ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាព ដែលជាគុណតម្លៃនៃទំនាក់ទំនងរបស់កីឡា និងការរស់នៅប្រចាំថ្ងៃ៕
 
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.khmerload.com/article/197376

 

 

 

 

 

 

ថ្ងៃទី០៥ ឧសភា ២០២៣