ប្រទេសចំនួន៥ ដែលមានព្រះអាទិត្យរះយូរនារដូវក្តៅ

ជាធម្មតាទាំងខួរក្បាល និងទម្លាប់របស់យើងធ្វើសកម្មភាពដោយស្វ័យប្រវត្តិក្នុងមួយថ្ងៃ ជាមួយនឹងពេលថ្ងៃប្រហែល១២ម៉ោង និងម៉ោងនៅសល់គឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា មានកន្លែងនៅជុំវិញពិភពលោកដែលព្រះអាទិត្យមិនលិចជាង៧០ថ្ងៃ។ បើគ្រាន់តែសាកស្រមៃ តើខួរក្បាល និងរាងកាយរបស់យើងច្របូកច្របល់យ៉ាងណាបើគ្មានសោះពេលងងឹតជាង៧០ថ្ងៃជាប់គ្នា។ យ៉ាងណាយើងមកដឹងឱ្យកាន់តែច្បាស់ពីកន្លែងទាំង៥ នៅលើផែនដីដែលព្រះអាទិត្យស្ទើរមិនចូលនិទ្រាសោះនារដូវក្តៅ។

១. ប្រទេសន័រវែស :
ន័រវេស ស្ថិតនៅក្នុងរង្វង់អាកទិក ដែលត្រូវបានគេហៅថា ដែនដីនៃព្រះអាទិត្យកណ្តាលអធ្រាត្រ។ ចាប់ពីខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យពិតជាមិនដែលលិចឡើយនៅប្រទេសមួយនេះ។ ស្ទើរតែពាក់កណ្ដាលនៃប្រទេសន័រវែស មានពន្លឺថ្ងៃ២០ម៉ោង ហេតុនេះសម្រាប់អ្នកមិនចូលចិត្តគេងច្រើន ឬចង់ធ្វើការឱ្យបានច្រើននោះន័រវែស គឺជាគោលដៅល្អបំផុត។

២. តំបន់មួយចំនួនប្រទេសកាណាដា :
តំបន់ Nunavut ជាតំបន់ថ្ងៃមិនលិចយូរជាងគេនៅកាណាដា ដែលស្ថិតក្នុងដែនដីភាគពាយ័ព្យនៃប្រទេស និងជាកន្លែងដែលគេអាចឃើញពន្លឺថ្ងៃ 24X7 ប្រហែលពីរខែ។ ចំណែកឯក្នុងរដូវរងា កន្លែងនេះឃើញភាពងងឹតសរុបប្រហែល30ថ្ងៃជាប់ៗគ្នា។ ក្រៅពី Nunavut តំបន់មួយចំនួនផ្សេងទៀតគឺតំបន់ Inuvik និងតំបន់ភាគពាយ័ព្យប្រទេស ព្រះអាទិត្យសំកាំងលើមេឃមិនព្រមលិចសោះរយៈពេល៥០ថ្ងៃនៅរដូវក្ដៅ។

៣. ប្រទេសអ៊ីស្លង់ :
អ៊ីស្លង់ គឺជាកោះធំជាងគេរបស់អឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស ហើយត្រូវបានគេស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។  នារដូវក្តៅ យប់គឺច្បាស់ដូចថ្ងៃនៅអ៊ីស្លង់ ចំណែកនៅខែមិថុនា ព្រះអាទិត្យមិនដែលលិចទេ។ ក្រៅពីភាពអស្ចារ្យនៃព្រះអាទិត្យមិនដែលលិច អ៊ីស្លង់គឺត្រូវបានគេស្គាល់ថាជាប្រទេសដែលមានទិដ្ឋភាពសម្បូរបែប និងស្រស់ស្អាតជាទីដែលទេសចរអាចទស្សនាទឹកធ្លាក់ ភ្នំភ្លើង ទន្លេទឹកកក ជាដើម។

៤. តំបន់ Barrow, អាឡាស្កា អាមេរិក :
ចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា រៀងរាល់ឆ្នាំព្រះអាទិត្យនៅ Alaska នឹងមិនដែលលិចទេ។ Alaska ចម្លែកខុសពីតំបន់មុនៗ បើព្រះអាទិត្យរះគឺបើកថ្ងៃពេញមួយថ្ងៃ តែបើងងឹតវិញគឺងងឹតយ៉ាងអាក្រក់ក្នុងកំឡុងរដូវរងា  កន្លែងនេះអាចទៅលេងបានទាំងរដូវក្តៅ ឬរដូវរងាអស់ជាច្រើនខែ។

៥. ប្រទេសស៊ុយអែត :
ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា នៅប្រទេសស៊ុយអែតគេនឹងឃើញព្រះអាទិត្យលិចនៅពាក់កណ្តាលអធ្រាត្រ និងរះនៅម៉ោងប្រហែល៤ព្រឹកនៅក្នុងប្រទេស។  ស្ថានភាពនេះអាចមានរយៈពេលរហូតដល់ប្រាំមួយខែក្នុងមួយឆ្នាំ។  ហេតុនេះនៅទីនោះមនុស្សម្នាក់អាចចំណាយពេលច្រើនដោយរីករាយក្នុងសកម្មភាពផ្សងព្រេង ចេញទៅវាយកូនហ្គោល ស្ទូចត្រី ឡើងភ្នំ និងធ្វើសកម្មភាពផ្សេងៗ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://infotainment.ams.com.kh/strange-news/5-places-on-earth-where-the-sun-never-sets-17-01-2023/