កម្មវិធីរ៉ូដសូ អំពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំ​បូងរបស់ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
  
សម្រាប់អតិថិជនទាំងអស់ រួមទាំងអ្នកដែលបានចូលរួមកក់ហ៊ុនបម្រុងទុក និងអ្នកស្នើសុំទិញហ៊ុនពី 100 ហ៊ុនឡើងទៅ ត្រូវផ្ទេរប្រាក់ ដាក់ប្រាក់ ឬស្កេន QR កុងប្រាក់រៀល ឬកុងប្រាក់ដុល្លារដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងទទួលបាន ដែលមានរូបភាពភ្ជាប់ជាមួយឈ្មោះអ្មកទទួលគឺ MJQE - SUBSCRIPTION ACCOUNT។

នៅពេលដែលផ្ទេរប្រាក់ ដាក់ប្រាក់ ឬបង់ប្រាក់នៅធនាគារ អេស៊ីលីដា បានជោគជ័យ សូមថតរូបភាពដែលពាក់ព័ន្ធផង ព្រោះអ្នកនឹងត្រូវការបំពេញសំណើទិញហ៊ុនតាម website (https://subscription.mjqeducation.edu.kh) (https://subscription.mjqeducation.edu.kh/)។ ក្នុងករណីនេះ អ្នកត្រូវ upload រូបភាពដែលយើងបានផ្ទេរប្រាក់ ឬបង់ប្រាក់ភ្ជាប់ជាមួយ។

លក្ខខណ្ឌនៃការបំពេញសំណើសុំទិញហ៊ុន  ត្រូវមានអត្តសញ្ញាណវិនិយោគិន  និងគណនីជួញដូរ  ភ្ជាប់ជាមួយរូបភាពឬ screenshot ប្រតិបត្តិការដែលបានផ្ទេរប្រាក់រួចទើបអាចស្នើទិញបានជោគជ័យ។ សម្រាប់បងប្អូនវិនិយោគិន  ដែលបានដាក់ពាក្យស្នើសុំកក់ហ៊ុនបម្រុងទុក $1000គត់  ពេលដែលបង់ប្រាក់ គឺស្នើសុំទិញ 1,960 ហ៊ុន = 999.60$ ឬ 1,961 ហ៊ុន = 1,000.11$។ ក្នុងករណីដែលអ្នកចង់ដំឡើងហ៊ុន ក៏អាចធ្វើបានដែរ បើអ្នកគិតថា 1,960 ឬ 1,961 ហ៊ុន ពិបាកចងចាំ  បងប្អូនអាចអញ្ជើញស្នើសុំទិញ 2,000 ហ៊ុន = $1,020 ឬ 4.160.000៛ (1ហ៊ុន=$0.51 ឬ 2080៛) ឬ ច្រើនជាងនេះក៏បានដែរ។ 

ការបង់នេះគឺមិនមានការបង់កម្រៃជើងសាទេ ប៉ុន្តែត្រូវបង់ឱ្យបានគ្រប់ចំនួន។ ចំនួនហ៊ុនដែលទិញបានជោគជ័យ នឹងឃើញនៅក្នុងសមតុល្យហ៊ុន តាម App CSX Trade មុននឹងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ឡើងផ្សារហ៊ុនមុន១ថ្ងៃ។

សូមអរគុណ!

 

ថ្ងៃទី២០ មេសា ២០២៣