របកគំហើញថ្មីនៃផូស៊ីល ថាយថែនណាបោអា (Titanoboa) នៅក្នុងសតវត្សទី២១ (Titanoboa Fossil Discovery)

Titanoboa គឺជាស្តេចនៃសត្វពស់ទាំងអស់ ចូលចិត្តប្រម៉ាញ់សកម្មនៅពេលយប់។ សេ្តចពស់នេះមានប្រវែងវែងជាងឡានក្រុង និងទម្ងន់ធ្ងន់ស្ទើរតែស្មើនឹងរថយន្ត Volkswagen Beetle។ វាជាសត្វពស់ធំជាងគេដែលបានកាន់កាប់ព្រៃអាម៉ាហ្សូនតាំងពីសម័យបុរាណ អស់រយៈពេលជាង2លានឆ្នាំមុនមកម្ល៉េះ មុនពេលវាផុតពូជបាត់ទៅវិញ។ សត្វពស់ដ៏ធំមួយនេះមានទម្ងន់ 2500ផោន បានលេចរូបរាងឡើងវិញនៅក្នុងផូស៊ីល ដែលត្រូវបានគេយកចេញពីអណ្តូងរ៉ែធ្យូងថ្ម ហើយក៏ត្រូវបានគេបើកចំហឱ្យប្រជាជនទូទៅដឹង នៅក្នុងប្រទេសកូឡុំប៊ី។

Boas និង Anacondas នៅក្នុងបច្ចុប្បន្ននេះ ដែលមានប្រវែងជាមធ្យម 20ហ្វីត និងឈានដល់អតិបរមា 30ហ្វីត ត្រូវបានគេដឹងថា វាអាចលេបសត្វខ្លា Chihuahuas និងសត្វដ៏ទៃទៀតដែលមានទំហំធំប៉ុនសត្វខ្លា និងតោដូចនៅសព្វថ្ងៃនេះដែរ ប៉ុន្តែសត្វចម្លែកបុរេប្រវត្តិមួយនេះ ក៏បានស៊ីអណ្តើកយក្ស និងក្រពើយក្ស ជាចំណីអាហារដែរ ព្រោះមាត់វាហាបានធំ ហើយក៏អាចលេបសត្វគោទាំងមូលបានផងដែរ។

អ្នកជំនាញខាងសត្វពាហនៈ Jack Conrad នៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ នៃសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក ដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ បានអះអាងថានេះពិតជាអស្ចារ្យណាស់ដែលយើងបានដឹងពីទំហំជាក់ស្តែងរបស់សត្វពស់យក្សមួយនេះ។ គាត់បាននិយាយថា ទំហំដែលបានប៉ាន់ស្មានរបស់សត្វពស់យក្សមួយនេះគឺមានប្រវែងជាង 43ហ្វីត គឺមានទំហំប្រហាក់ប្រហែលនឹងសត្វ Tyrannosaurus Rex ដែលជាប្រភេទសត្វ Dinosaur ដ៏ធំបំផុតដែលយើងធ្លាប់ស្គាល់ពីមុនមក។

របកគំហើញមួយនេះមិនត្រឹមតែបញ្ចេញពន្លឺថ្មីលើការវិវត្តរបស់ពស់ប៉ុណ្ណោះទេ វាក៏បានផ្តល់នូវការយល់ដឹងអំពីអាកាសធាតុផងដែរ។ ពស់បានរីកដុះដាលនៅលើភពផែនដីប្រមាណជាង 58លាន ទៅ60លានឆ្នាំមុន។ ដោយសារតែសត្វពស់ Titanoboa Cerrejonensis ដូចដែលវាត្រូវបានគេចាត់ទុកថាជាសត្វដែលកាចសាហាវ ដែលបានរស់នៅក្រោមអាកាសធាតុក្តៅជាងចាប់ពីកម្រិត6 ទៅ8អង្សារសេ ដែលមានសភាពក្តៅជាងសត្វពស់ដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន។ ក្រុមបុរាណវិទូមានការរំភើបចំពោះការរកឃើញនេះ ដោយសារតែមានផូស៊ីលនៃសត្វឆ្អឹងខ្នងត្រូពិចតិចតួចពីរយៈពេលបន្ទាប់ពីការផុតពូជរបស់ដាយណូស័រកាលពី 65លានឆ្នាំមុន។
អ្នកជំនាញខាងបុរាណវិទ្យា Jonathan Bloch មកពីសាកលវិទ្យាល័យ Florida ដែលកំណត់អត្តសញ្ញាណពស់នេះបាននិយាយថា ការដុះចេញថ្មភាគច្រើនដែលអាចមានផូស៊ីល ត្រូវបានលាក់ដោយស្លឹកក្រាស់ក្នុងតំបន់។ Bloch និងសិស្សរបស់គាត់ បានកំណត់សិលារាប់រយបំណែក ដែលត្រូវបានជីកចេញពីអណ្តូងរ៉ែ រួមទាំង "អណ្តើកទឹកសាបដ៏ធំបំផុតដែលមិនធ្លាប់ស្គាល់" និង "គ្រោងឆ្អឹងដែលត្រូវបានរក្សាទុក" នៃប្រភេទសត្វក្រពើដែលផុតពូជ ដែលគេស្គាល់ថាមាននៅអាមេរិកខាងត្បូង ប៉ុន្តែមិនដែលឃើញនៅទីនោះទេកាលពីមុន។

ឥឡូវនេះ អ្នកស្រាវជ្រាវជឿថាអាកាសធាតុកាន់តែក្តៅ វាកាន់តែមានផលប៉ះពាល់ដល់ប្រភេទសត្វមួយនេះ។ បានន័យថា បើអាកាសធាតុកាន់តែក្តៅ សត្វល្មូនយក្សប្រភេទនេះ កាន់តែឆាប់ផុតពូជបាត់អស់ពីលើផែនដី។ អ្នកបុរាណវិទូមួយចំនួនបានសន្និដានថា ការផុតពូជរបស់សត្វពស់យក្ស Titanoboa មាន      លក្ខណៈស្រដៀងគ្នាទៅនឹងការផុតពូជរបស់សត្វ Dinosaurs ផងដែរ ពីព្រោះសត្វទាំង២ប្រភេទបានផុតពូជទៅដោយសារកត្តាកម្តៅផែនដី។

អត្ថបទនេះដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
-  https://www.mercurynews.com/2009/02/04/fossil-of-super-snake-43-feet-long-is-found-in-colombia/
-  https://www.latimes.com/archives/la-xpm-2009-feb-05-sci-snake5-story.html