ការធ្វើដំណើរអាចពង្រីកចំណេះដឹងរបស់មនុស្សម្នាក់

ការធ្វើដំណើរអាចជាជម្រើសនៃការរស់នៅ ក៏ជាវិធីដែលអ្នកធ្វើដំណើរបានឆ្លុះបញ្ចាំងនៅអាទិភាពជីវិតនៃការរស់នៅជាក់ស្តែងក្នុងសង្គម។ ការលំហែកាយ និងអរម្មណ៍មិនមាននិយមន័យអ្វីទាំងអស់គឺអាស្រ័យលើរបៀបដែលអ្នកធ្វើដំណើរ ចូលចិត្ត ហើយមានអារម្មណ៍រីករាយ និងការពេញចិត្ត។ 

ការជ្រើសរើសដំណើរកម្សាន្តរបស់មនុស្សទូទៅបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជម្រើស នៃរបៀបរស់នៅយ៉ាងពិតប្រាកដ។ យើងធ្វើដំណើរមិនមែនគេចពីជីវិតទេ តែធ្វើសម្រាប់បំពេញតម្រូវការជីវិត ហើយរឹតតែមិនអាចគេចផុតពីរឿងរ៉ាវនៃជីវិតពិតយើងឡើយ ដូចនេះគួរតែចំណាយពេលវេលាដែលមានតម្លៃទៅកន្លែងដែលយើងមានអារម្មណ៍ថា ជីវិតស្រស់ស្រាយដើម្បីរំសាយអារម្មណ៍តានតឹង និងភាពស្មុគស្មាញ។ 

ការធ្វើដំណើរ និងការរៀបចំរបៀបនៃការរស់នៅ សកម្មភាពទាំងពីរនេះគឺអាចមានទំនាក់ទំនងជាមួយគ្នាយ៉ាងពិតប្រាកដ ព្រោះការធ្វើដំណើរកម្សាន្តបានបង្ហាញពីរបៀបរស់នៅ ការរៀបចំទុកដាក់សព្វគ្រប់ ទាំងការមានសណ្តាប់ធ្នាប់ ការស្លៀកពាក់តាមដំណើរកម្សាន្តនីមួយៗ និងទីកន្លែងកម្សាន្ត។ ចំពោះការធ្វើដំណើរមានច្រើនបែប ច្រើនជម្រើសដែលអ្នកចូលចិត្តមានដូចជា ដំណើរកម្សាន្តបែបផ្សងព្រេង ដំណើរកម្សាន្តបែបសាហ្វារីដែលសម្រាប់អ្នកចូលចិត្តធម្មជាតិ ឬកន្លែងដែលស្ងាត់ និងជីវិតរស់នៅរបស់សត្វ។ ការរស់នៅដែលមានបុគ្គលិកលក្ខណៈល្អ បានសបញ្ជាក់ពីទម្លាប់ល្អ មានរបៀបរបបល្អក្នុងការរស់នៅ និងបានបង្ហាញតាមរយៈការធ្វើដំណើរកម្សាន្ត។ ការធ្វើដំណើរបានជួយសម្រាលទុក្ខសម្រាប់មនុស្សទូទៅ ដើម្បីសម្រាកខួរក្បាលពីការធ្វើការងារ ភាពស្រ្តេសផ្សេងៗ ភាពតានតឹង ការធ្លាក់ទឹកចិត្ត គឺបានផ្តល់ភាពស្រស់ស្អាតនូវបរិយាកាសថ្មី ដែលបាននាំមនុស្សម្នាក់ចេញទៅតំបន់ផាសុកភាពរបស់ពួកគេ។

ការធ្វើដំណើរគឺជារឿងដែលសំខាន់ក្នុងជីវិត ព្រោះវាជាសកម្មភាពដែលជួយឱ្យអ្នកទទួលបានបទពិសោធ ចំណេះដឹង ទំនាក់ទំនងថ្មីៗជាមួយមនុស្សក្នុងសហគមន៍ និងទីកន្លែងដែលចូលចិត្ត ជួបវប្បធម៍ផ្សេងគ្នា ភ្លក្សរសជាតិអាហារប្លែកៗ ដែលអាចជួយពង្រីកទស្សនៈរបស់អ្នក។

 

 

 

 

 

 

 

 

 

ថ្ងៃទី២១ មេសា ២០២៣