កម្មវិធីប្រឡងពាក់កណ្តាលឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២

កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សម្រាប់សិស្សានុសិស្សថ្នាក់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាបបានប្រឡងពាក់កណ្តាលឆមាសទី១  សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ​ដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្ស ត្រួតពិនិត្យការប្រ​ឡង​ពាក់កណ្តាលឆមាសទី១ រួមទាំងមានការតាមដានយ៉ាងហ្មត់ចត់​ពីសំណាក់​គណៈ​កម្មការ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

 

 

ថ្ងៃទី១៨ មករា នាំ២០២៣