កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ទាំងអស់មកចូលរួមជួបពិភាក្សាគ្នាផ្ទាល់ក្នុងកម្មវិធីជំនួបជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សស្តីអំពីដំណើរការនៃការសិក្សា និងលទ្ធផលសិក្សាប្រចាំពាក់កណ្តាលឆមាសទី១ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ លោក លោកស្រីមាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស។

ជំនួបនេះត្រូវបានសាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំឡើងដើម្បីជាឱកាសមួយដ៏ល្អបំផុត ដែលគណៈគ្រប់គ្រងសាលា អ្នកប្រឹក្សាយោបល់ លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជា និងកម្រិតថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់បានជួបពិភាក្សាផ្ទាល់ជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ក្នុងគោលបំណងដើម្បីជាការផ្តល់ព័ត៌មាន និងពិភាក្សាទាក់ទងទៅនឹងដំណើរការសិក្សា លទ្ធផលនៃការសិក្សា ចំណុចល្អ និងចំណុចត្រូវបំពេញបន្ថែម ការសហការ និងចូលរួមជាមួយសាលារៀន ការជម្នះភាពភ័យខ្លាច និងបង្កើនទំនុកចិត្តដល់សិស្សានុសិស្ស  ទំនាក់ទំនងបច្ចេកវិទ្យាជាមួយកូនៗ ការពិភាក្សា និងដោះស្រាយបញ្ហាអាកប្បកិរិយារបស់កូនៗ និងការគ្រប់គ្រងលើកិច្ចការផ្ទះរបស់សិស្សានុសិស្សផងដែរ។

គួរបញ្ជាក់ដែរថា  កម្មវិធីជំនួបនេះគឺជាការជួបពិភាក្សាដាច់ដោយឡែកៗពីគ្នាជាលក្ខណៈបុគ្គល ដោយតម្រូវឱ្យលោកឪពុក អ្នកម្តាយ ឬអ្នកអាណាព្យាបាលរបស់កូនៗ ក្មួយៗ ដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ អញ្ជើញមកចូលរួមជាមួយផ្ទាល់ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សានុសិស្សមានការអភិវឌ្ឍឈានឡើងកាន់តែប្រសើរថែមទៀត៕

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid0JU25fnuHRe8x82w8v3RGwX8M1sNjyn96hvZVkr8UFJj8snkx4syxgD5aQZqXUPvzl