កន្លែងកម្សាន្តដ៏ទាក់ទាញស្ថិតក្នុងខេត្តកោះកុង

ឆ្នេរស្នេហ៍ខេត្ត កោះកុង ជាកន្លែងមួយដែលគួរឱ្យចាប់អារម្មណ៍ និងមានភ្ញៀវទេសចរជាច្រើនទៅទស្សនាញឹកញាប់បំផុត។ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តកោះកុងពីតំបន់ផ្សេងៗជុំវិញពិភពលោក ចូលចិត្តទស្សនាកោះស្នេហ៍ ព្រោះឆ្នេរនេះផ្តល់ជូនសម្រស់ដ៏ស្រស់ស្អាតនៃសមុទ្រ និង ឆ្នេរសមុទ្រ។ ឆ្នេរខ្សាច់ដ៏វែងបញ្ចេញពន្លឺក្រោមព្រះអាទិត្យប្រាកដជាកន្លែងពិសេសបំផុតដែលអាចចំណាយពេលវេលាជាមួយអ្នកជាទីស្រឡាញ់របស់អ្នក។ កោះស្នេហ៍ មានទីតាំងចម្ងាយប្រហែល១៧គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ស្ថិតនៅក្នុងឃុំដងទង់ នៃស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តលេងលើផ្ទៃទឹកថ្លាឆ្វង់អមដោយព្រៃកោងកាងនៅពាមក្រសោម។

ទឹកជ្រោះក្បាលឆាយព្រែកកោះ ជាកន្លែងចាប់អារម្មណ៍ដែលភ្ញៀវទេសចរទៅទស្សនា ដោយសារទីនេះមានទេសភាពស្រស់ស្អាតបំផុតនៃតំបន់ជិតៗគ្នា។ ភ្ញៀវទេសចរអាចរីករាយនឹងពេលវេលាដ៏សុខសាន្ដ និងស្ងប់ស្ងាត់របស់ទឹកជ្រោះនេះ ដែលជាកន្លែងមួយនៅឆ្ងាយពីភាពអ៊ូអរនៃទីរួមខេត្ត។ ទឹកដ៏ត្រជាក់រួមនឹងព្រៃឈើដុះជុំវិញទឹកជ្រោះនេះធ្វើឱ្យទីនេះជាកន្លែងពិកនិកដ៏ល្អឥតខ្ចោះ។ ទឹកជ្រោះនេះមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីទីរួមខេត្តកោះកុង មានទីតាំងនៅក្នុងភូមិនាងកុក ឃុំបាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ឆ្នេរឡាមដា ដែលអ្នកអាចចំណាយពេលនៅជាមួយសមុទ្រខ្សាច់ និងភាពស្ងប់ស្ងាត់ បានលាតសន្ធឹងដ៏វែងនៃឆ្នេរពណ៌មាសមានពន្លឺជាជួរ ដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរទាំងក្មេង ចាស់។ អ្នកធ្វើដំណើរទាំងអស់អាចជួលរថយន្ដមួយ ឬបើកបរដោយខ្លួនឯងប្រសិនបើពួកគេ  ស្នាក់នៅតំបន់ជិតឆ្នេរឡាមដា មានទីតាំងប្រហែល២០គីឡូម៉ែត្រពីទីរួមខេត្ត។ ទីតាំងជាក់លាក់
ឆ្នេរឡាមដា គឺស្ថិតនៅភូមិឡាមដា ឃុំកោះកាំពី ដែលទាំងភូមិ និងឃុំស្ថិតនៅក្នុងស្រុកកោះកុង។

ឃុនឆាងឃុនផែន ជារមណីយដ្ឋានដែលផ្អែកលើប្រវត្តិសាស្ត្រមានចេតិយមួយដែលមានទីតាំងលើថ្មធំមួយនៅកណ្ដាលសមុទ្រពណ៌ខៀវ។ នេះជាកន្លែងជួបជុំដ៏សំខាន់មួយសម្រាប់ប្រជាជនក្នុងតំបន់អំឡុងថ្ងៃនៃពិធីបុណ្យផ្សេងៗ។ ភ្ញៀវទេសចរអន្ដរជាតិមកទីនេះដើម្បីទស្សនារមណីយដ្ឋានឃុនឆាងឃុនផែនអំឡុងថ្ងៃនៃពិធីបុណ្យ និងទស្សនាមរតកដ៏សម្បូរបែបរបស់ប្រទេស។ សម្រស់ដ៏ស្រស់ស្អាតនៃកន្លែងដែលគួរឱ្យចាប់អារ្មណ៍ជុំវិញ ធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមកទស្សនារមណីយដ្ឋានឃុនឆាងឃុនផែនក្នុងខេត្តកោះកុងនេះ និងកោះមូលក៏ជារមណីយដ្ឋានដ៏ពិសេសរបស់ខេត្តកោះកុង នៅជិតឋានសួគ៌។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.postkhmer.com/%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D/%E1%9E%80%E1%9F%84%E1%9F%87%E2%80%8B%E1%9E%80%E1%9E%BB%E1%9E%84%E2%80%8B%E2%80%8B%E1%9E%98%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%84%E2%80%8B%E2%80%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%93%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%96%E1%9E%B7%E1%9E%9F%E1%9F%81%E1%9E%9F%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%82%E1%9E%98%E1%9E%93%E1%9F%8D%E2%80%8B%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E2%80%8B%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8