កម្មវិធីបំណិនជីវិតស្ដីពី ការដាំផ្កាច្រើនស្រទាប់

ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីឱ្យសិស្សានុសិស្សចេះផ្នែកដាំដុះទាក់ទងផ្នែកកសិកម្មដើម្បីបានជាជំណេះដឹងទាំងទ្រឹស្តីថែមទាំងអនុវត្ត ដោយយកទៅប្រើក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ គាត់អាចចេះដូចជា៖

ការរៀបចំដី
ការប្រើប្រាស់សារធាតុសរីរាង្គ ឬការប្រើកៅស៊ូ គ្របរងត្រូវបានអនុវត្តដើម្បីរក្សាសំណើមដី និងកាត់បន្ថយការដុះលូតលាស់ស្មៅ
ការបណ្តុះកូនដំណាំ
ការរៀបចំដីល្បាយដំបណ្ដុះកូនដំណាំ (ត្រូវលីង ឬចំហ៊ុយដី) ក្នុងរយៈពេល១០នាទី ឬ ដាក់ល្បាយដីបណ្ដុះហាលកន្លះថ្ងៃ រួចទុកឱ្យត្រជាក់ទើបដាក់ចូលក្នុងថាសបណ្តុះ(ដីដំបូក លាមកសត្វ ដីខ្សាច់ ឬធ្យូងអង្គាម១ភាគ)
ការដាក់ជីបំប៉ន
៥ក្រាម ១០ថ្ងៃបន្ទាប់ពីដាំកូន បរិមាណជីដែលណែនាំនេះគឺផ្អែកលើចំនួនកូនដំណាំ ហើយការដាក់ជីអាស្រ័យលើរដូវកាល ស្ថានភាពដី និងស្ថានភាពដុះលូតលាស់របស់ដំណាំ
ការគ្រប់គ្រងកត្តាចង្រៃ
ដើម្បីបង្ការឆ្លងរីករាលដាលជំងឺដល់ដំណាំ ត្រូវសំអាតដំណាំចាស់ៗដំណាំដែលមានជំងឺ និងស្មៅចង្រៃចេញ ដោយដុត​ ឬកប់ចោលអោយឆ្ងាយពីចំងាយត្រូវដាំដំណាំបង្វិលដើម្បីការពារការកើតឡើងនូវសត្វល្អិតចង្រៃនិងជំងឺហើយជួយកែលំអរដី​អោយមានជីវជាតិ ។
ការគ្រប់គ្រងកត្តាចង្រៃ និងសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម
បាញ់ថ្នាំឆ្លាស់ ដើម្បីបង្ការនូវភាពសុំារបស់សត្វល្អិត
ត្រូវអានស្លាកសញ្ញា និងការណែនាំមុននឹងប្រើថ្នាំកសិកម្ម(មុខដំណាំ និងកត្តាចង្រៃ) ។ ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីឱ្យសិស្សានុសិស្សចេះផ្នែកដាំដុះទាក់ទងផ្នែកកសិកម្មដើម្បីបានជាជំណេះដឹងទាំងទ្រឹស្តីថែមទាំងអនុវត្ត ដោយយកទៅប្រើក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

 

 

 ថ្ងៃទី២៧ មករា ២០២៣