លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

 

លោកស្រី រស់ យ៉ាណា

ប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង

សូមស្វាគមន៍​មកកាន់​គេហទំព័រ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​!

សូមជម្រាប​សួរ​លោក​ លោកស្រី​មាតាបិតា​ អ្នកអាណាព្យាបាល​សិស្ស​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​​ជាទី​គោរព​ស្រឡាញ់​រាប់អាន​!

សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​គាំទ្រ​ និង​ផ្តល់​ទំនុកចិត្ត​លើ​​សាលារៀន​របស់​យើងខ្ញុំ​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​សាលារៀន​ចំណេះដឹង​ទូទៅ​ខ្មែរ​ដែល​មានកម្រិត​គុណភាព​អប់រំ​ខ្ពស់​ វិន័យ​ល្អ​ និង​សេវាកម្ម​ប្រកបដោយ​ភាព​កក់ក្តៅ​។ បរិយាកាស​សិក្សា​ប្រកបដោយ​ផាសុកភាព​ ថ្នាក់រៀន​មាន​ភាព​ទាក់ទាញ​គួរ​ឱ្យ​ចង់​រៀន​ សម្ភារ​ឧបទេស​ក្នុង​ការ​បង្រៀន​សម្បូរ​បែ​បទំ​នើបៗ​ លោកគ្រូ​ អ្នកគ្រូ​មាន​ក្រមសីលធម៌​ និង​ជំនាញ​វិ​ជា្ជ​ជីវៈ​ពិតប្រាកដ​ មាន​ភាពរួស​រាយ​រាក់ទាក់​ និង​យកចិត្ត​ទុកដាក់​ចំពោះ​សិស្សានុសិស្ស​ស្មើ​ៗគ្នា​។

សមត្ថភាព​របស់​ប្អូន​ៗសិស្សានុសិស្ស​កាន់តែ​រឹងមាំ​ បើ​ប្អូន​ៗចាប់ផ្តើម​ការសិក្សា​ជាមួយ​សាលារៀន​ អន្តរទ្វីប​​ អាមេរិកាំង​ ចាប់ពី​ថ្នាក់ក្រោម​ឡើង​ទៅ​ ប្អូន​ៗនឹង​ទទួល​បាន​នូវ​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​បំណិន​ស្តី​ពី​ការ​ងាយ​សម្រប​ខ្លួន​ក្នុង​ការសិក្សា​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្តើម​សិក្សា​ ការប្រតិបត្តិ​ខ្លួន​ចំពោះ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ និង​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញ​ប្រកបដោយ​សីលធម៌​ និង​សុជីវធម៌​ល្អ​។

ប្អូន​ៗដែល​បាន​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មិន​ត្រឹមតែ​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​ខ្មែរ​ប៉ុណ្ណោះទេ​ ប្អូន​ៗថែមទាំង​ទទួល​បាន​នូវ​ការ​បង្ហាត់បង្រៀន​បន្ថែម​នូវ​មុខវិជ្ជា​មួយចំនួន​ដូចជា​ ភាសាអង់គ្លេស​ កុំព្យូទ័រ​ សិល្បៈ​ភ្លេង​ សិល្បៈ​របាំ​ សិល្បៈគំនូរ​ គេហកិច្ច​ និងកីឡា​ជាច្រើន​ប្រភេទ​ ព្រមទាំង​បណ្តុះ​នូវ​បំណិន​ប្រសប់​ក្នុង​ការសម្រប​ខ្លួន​យ៉ាង​ប្រសើរ​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។

ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ មានឱកាស​បញ្ចេញ​នូវ​ទេពកោសល្យ​សម្តែង​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ បំណិន​ប្រសប់​របស់​ខ្លួន​ ក៏ដូចជា​ការ​បញ្ចេញ​ចំណេះដឹង​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ ទាំង​កម្មវិធី​ក្នុង​សាលារៀន​ ក៏ដូចជា​ចូលរួម​ជាមួយ​ស្ថាប័ន​ផ្សេង​ៗទៀត​ ពិសេស​ស្ថាប័នរដ្ឋ​ និង​អន្តរជាតិ​ផង​ដែរ​។ សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺ​ពិតជា​បាន​ទទួលការ​បណ្តុះ​នូវ​ចតុស្តម្ភ​ទាំងបួន​ពិតប្រាកដ​គឺ​ ចំណេះដឹង​ ចំណេះធ្វើ​ សីលធម៌​ល្អ​ និង​ចេះ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​។ កត្តា​ទាំងនេះ​ ជា​ឱកាស​ដែល​អាច​អភិ​វឌ្ឍ​ប្អូន​ៗឱ្យ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​វ័យ​សិក្សា​របស់​ពួកគេ​ ហើយក៏​ជា​ឱកាស​ដែល​ពួកគេ​នឹង​ទទួល​បាន​នូវ​អនាគត​ដ៏​ភ្លឺត្រចះ​ត្រចង់​។

ក្នុងនាម​យើងខ្ញុំ​ជា​តំណាង​បុគ្គលិក​សិក្សា​ទាំងអស់​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​មាតាបិតា​ ​អ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​មានទំនុក​ចិត្ត​បន្ត​ការអប់រំ​ជាមួយ​សាលា​យើងខ្ញុំ​។ តាំង​នាម​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​ សូម​គោរព​ជូនពរ​លោក​ លោកស្រី​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​ប្អូន​ៗទាំងអស់​ជួប​តែ​ពុទ្ធពរ​ទាំងបួន​ប្រការ​គឺ​ អាយុ​ ​វណ្ណៈ​ សុខៈ​ ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​អរគុណ​!