សូមជម្រាបសួរ លោក លោកស្រី សាធារណជនទូទៅ និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន!
ខ្ញុំបាទឈ្មោះ ហុកសេង ប៊ុនឈឿន ជាប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង។ ខ្ញុំបាទបានចូល បម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានតួនាទីជា លេខាធិការកម្មវិធីសិក្សា និងបានដំឡើងតួនាទីមកជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ បន្ទាប់ពីនេះខ្ញុំបាទត្រូវបានដំឡើងតួនាទីមកជាប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំងគឺជាសាលាចំណេះទូទៅឯកជនដែលមានកម្មវិធីសិក្សាបែបស្ដង់ដា និងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ផ្នែកលេខាធិការកម្មវិធីសិក្សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការសិក្សាប្អូនៗ និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។ បច្ចុប្បន្ន ផែ្នកនេះបានផ្លាស់ប្តូរឈ្មោះពីផ្នែកលេខាធិការកម្មវិធីសិក្សាទៅជាផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំងវិញ។
លើសពីនេះផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំរាល់ឯកសារសិស្ស ពិន្ទុ និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្ត។ សាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើសាលារៀន អន្ដរទ្វីប អាមេរិកាំង។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ !