លោក សុខ សូនីដា នាយកចាងហ្វាង

 

លោក សុខ សូនីដា

នាយកចាងហ្វាង

“គុណភាព​ វិន័យ​ និង​សេវាកម្ម” ជាបាវវចនានៃសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS)យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាផ្តល់ការអប់រំមួយប្រកប​ដោយ​គុណភាព វិន័យ និងសេវាកម្មល្អដាច់គេនៅក្នុងប្រទេសកម្ពុជា។

ការឆ្លើយតបតាមតម្រូវការរបស់សិស្សានុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសង្គមជាតិជាបេសកកម្មចម្បង​របស់យើងខ្ញុំ។ បរិយាកាសសិក្សាល្អ សម្ភារឧបទ្ទេសសម្បូរបែប គ្រូបង្រៀនមានគរុកោសល្យច្បាស់លាស់ ពោរពេញដោយសមត្ថភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការអប់រំមួយដែលគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនោះបុត្រធីតារបស់លោកអ្នក និងមានការអភិវឌ្ឍការសិក្សារបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញ និងស្ថាប័នអប់រំកំពូលៗលើពិភពលោក។ ជាមួយវិធីសាស្ត្រផ្ទាល់ខ្លួនបន្ថែមរបស់ពួកយើងជាកត្តាលីករជំរុញបុត្រធីតាលោកអ្នកឱ្យទទួលនូវលទ្ធផលសិក្សាឈានមុខគេ ព្រមទាំងការអភិវឌ្ឍជំនាញផ្សេងៗ និងការគិតរបស់ពួកគាត់ដើម្បីឱ្យពួកគាត់មានវឌ្ឍនភាពនៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូមជឿជាក់ និងផ្ញើជោគវាសនានៃការអប់រំបុត្រធីតាលោកអ្នកនៅសាលារៀនអន្តរទ្វីបអាមេរិកាំងដើម្បីភាពត្រចេះត្រចង់នាថ្ងៃអនាគត!“គុណភាព​ វិន័យ​ និង​សេវាកម្ម” ជាបាវវចនានៃសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS)យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាផ្តល់ការអប់រំមួយប្រកប​ដោយ​គុណភាព វិន័យ និងសេវាកម្មល្អដាច់គេនៅក្នុងប្រទេសកម្ពុជា។

សូមជឿជាក់ និងផ្ញើជោគវាសនានៃការអប់រំបុត្រធីតាលោកអ្នកនៅសាលារៀនអន្តរទ្វីបអាមេរិកាំងដើម្បីភាពត្រចេះត្រចង់នាថ្ងៃអនាគត!