លោក ប៊ុត សត្យា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីវិទ្យាសា្ថនស៊ីតិក នៅក្នុងឆ្នាំ២០១៣។ លោក ប៊ុត សត្យា បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងតួនាទីជាគ្រូបង្រៀនកុំព្យូទ័រ ផ្នែកបឋមសិក្សា ដល់មធ្យមសិក្សា (ក្រៅម៉ោង)។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ លោកត្រូវបានប្តូរតួនាទីពីគ្រូបង្រៀនក្រៅម៉ោង ទៅជាគ្រូបង្រៀនពេញម៉ោង។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ លោកទទួលបានការដំឡើងតួនាទីពីគ្រូបង្រៀនពេញម៉ោង ទៅជាអនុប្រធានគ្រូកុំព្យូទ័រ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក្នុងនាមជាអនុប្រធានកុំព្យូទ័រនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។
មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។ គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។
ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅពេលអនាគត។