លោក គួច អាឡិច

លោក គួច អាឡិច

ក្រុមប្រឹក្សាភិបាល

លោក គួច អាឡិច គឺជាមន្ត្រីទំនាក់ទំនងមូលនិធិ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ លោក គួច អាឡិច កើតនៅក្នុងឆ្នាំ ១៩៦៧​ នៅទីរួមខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ក្រោយមកគាត់បានទៅរស់នៅ និង​បញ្ចាប់ការសិក្សានៅសហរដ្ឋអាមេរិក។​ សព្វថ្ងៃលោករស់នៅ​ និងបម្រើការងារនៅឯ​​​​សហរដ្ឋអាមេរិក។ លោក គួច អាឡិច មានបទពិសោធជា​ច្រើនដូចជា ​អ្នកគ្រប់គ្រងរោងចក្រសម្លៀកបំពាក់ មជ្ឈមណ្ឌលទិញទំនិញ និងហាងលក់ទំនិញផ្សេងៗ ។ នៅក្នុងឆ្នាំ១៩៨៩ លោក គួច អាឡិច បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Trade Technical College នៅទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកមានអាជ្ញាបណ្ណអ្នកគ្រប់គ្រងផ្នែកចំណីអាហារអាជីព ​ដែលទទួលស្គាល់ដោយ National Assessment Institutes ក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សព្វថ្ងៃគាត់គឺជាម្ចាស់ហាង 99 Cent Outlet និងហាងលក់ទំនិញរាយ នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ​​មុនពេលចូលបម្រើការក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក គួច អាឡិច ធ្លាប់បម្រើការជាអ្នកឯកទេសផ្នែកកែច្នៃមាស​​របស់ក្រុមហ៊ុន Chain and Cham Co., Ltd នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៩១​ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួន​រួមមាន A & Q Fashion, Donut King, Super Mercado San Carlos,​ Daily Donut និង 99 Cent Outlet។ មិនត្រឹមតែប៉ុននោះ​ គាត់ក៏ជាសហម្ចាស់កម្មសិទ្ធហាងជាច្រើនរួមមាន​ House Of donuts និង S & A​ One Dollar Store ក្នុងសហរដ្ឋអាមេរិក។​ ក្រៅពីនេះ លោកក៏ជាសមាជិកនៃគណៈកម្មការសភាគណបក្សសាធារណរដ្ឋ នៃរដ្ឋវ៉ាស៊ីងតុន ឌីសី សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០០៦ និងជាសមាជិកនៃ​សភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៣ មក។