ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ គួច លើកទី៩ ជុំទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២

កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣   សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច ជុំទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២។ ការរៀបចំការប្រកួតប្រជែងបែបនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ហើយលើសពីនេះ ការប្រកួតប្រជែងអាចជួយបំផុសស្មារតីកូនសិស្សឱ្យកាន់មានការប្រកួតប្រជែង ដើម្បីពួកគេកាន់តែមានភាពជឿជាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ។ អ្វីដែលល្អបំផុតនៅក្នុងការប្រកួតប្រជែងនោះគឺ វាអាចជំរុញឱ្យសិស្សកាន់តែខិតខំប្រឹងរៀនដោយមិនដឹងខ្លួន ហើយវាក៏ជាផ្នែកមួយនៃចំណេះទូទៅរបស់ពួកគេផងដែរ។

 

 

ថ្ងៃទី២៨ មករា ២០២៣