ថ្ងៃដំបូងនៃបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥

នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥។ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ មានចិត្តសប្បាយរីករាយក្នុងការទទួលស្វាគមន៍សិស្សានុសិស្សដែលមកចូលរៀននៅដំបូង។ នៅថ្ងៃដំបូងនៃបវេសនកាលឆ្នាំសិក្សាថ្មី គណៈគ្រប់គ្រងសាលាបានរៀបចំបិទបញ្ជីឈ្មោះ និងប្លង់បន្ទប់ ដែលជាភាពងាយស្រួលសម្រាប់ប្អូនក្នុងការស្វែងរកថ្នាក់ និងបន្ទប់រៀនរបស់ប្អូនៗ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃដំបូងនេះ លោកគ្រូ អ្នកគ្រូមានការណែនាំទាក់ទងនឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗដល់សិស្សានុសិស្សទាំងអស់៕