សារមន្ទីរនាពេលអនាគត

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ៖ “សារមន្ទីរនាពេលអនាគត”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE#AmericanInterconSchool

នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថាការជួបប្រទះនូវសិល្បៈ ប្រវត្តិសាស្រ្ត និងវប្បធម៌កំពុងមានការវិវត្ត។ ការតាំងពិព័រណ៍ដ៏អស្ចារ្យនីមួយៗតាមបណ្ដាប្រទេសនានាបានផ្តល់ជូននូវការលាយបញ្ចូលគ្នាដ៏អស្ចារ្យនៃបច្ចេកវិទ្យា និងការច្នៃប្រឌិតដែលញ៉ាំងឱ្យអ្នកទស្សនាអាចឆ្ពោះទៅកាន់អាណាចក្រនៃរបកគំហើញថ្មី។ ការតាំងពិព័រណ៍ទាំងនេះមិនមែនគ្រាន់តែជាការមើលសិល្បៈ ឬការអានអំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ សារមន្ទីរខ្លះប្រៀបដូចជាកតាលីករជំរុញឱ្យអ្នកទស្សនាកំពុងឈានជើងចូលទៅមើលនូវអ្វីដែលជារបកគំហើញថ្មីតាមរយៈផ្ទាំងគំនូរ បច្ចេកវិទ្យាទំនើបផ្សេងៗដែលមនុស្សបានបង្កើត និងរៀបចំឡើង។

សារមន្ទីរនៃអនាគតកាល បានដាក់បើកជាផ្លូវការក្នុងគោលដៅដើម្បីប្រែក្លាយជាកន្លែងបណ្តុះគំនិត និងការច្នៃប្រឌិត។ នៅឆ្នាំ២០២២ សារមន្ទីរនេះត្រូវបានសម្ពោធដោយព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum។ គោលបំណងនៃសារមន្ទីរនេះគឺដើម្បីជាកន្លែងដំបូងក្នុងការឆ្ពោះទៅរកអនាគតកាលជាជាងអតីតកាល។ វាត្រូវបានគេនិយាយថាអ្វីគ្រប់យ៉ាងដែលដាក់តាំងបង្ហាញនៅក្នុង សារមន្ទីរត្រូវបានព្យាករណ៍ថានឹងមាននៅក្នុងឆ្នាំ២០៧១។

សារមន្ទីរនេះមានចំនួន៧ជាន់ ដែលមានប្រាំជាន់ទុកសម្រាប់ការតាំងពិព័រណ៍ដោយផ្អែកលើប្រធានបទផ្សេងៗគ្នា។ ការធ្វើដំណើររបស់ភ្ញៀវចាប់ផ្តើមពីជាន់ទី៥ ហើយគេនឹងនាំភ្ញៀវចុះពីជាន់នីមួយៗទៅជាន់ក្រោមវិញ។
១. ជាន់ទីប្រាំ - Orbital Space Station (OSS) Hope :
ប្រធានបទនៃជាន់នេះផ្តោតលើជីវិតនៅក្នុងលំហក្នុងឆ្នាំ២០៧១ ហើយស្វែងយល់ពីរបៀបដែលអនាគតនៃការធ្វើដំណើរក្នុងលំហ អាចជួយមនុស្សជាតិដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។
២. ជាន់ទីបួន - វិទ្យាស្ថាន HEAL :
រំលេចអំពីបរិស្ថានវិទ្យា និងជីវចម្រុះនាពេលអនាគត ដែលអ្នកទស្សនាអាចផ្តោតលើការជួសជុល ស្តារ និងបង្កើតជីវិតឡើងវិញនៅលើភពផែនដី។
៣. ជាន់ទីបី - Al Waha:' 'Al Waha الواحة ជាភាសាអារ៉ាប់សម្រាប់ 'Oasis :
អ្នកទស្សនាអាចទទួលបានបទពិសោធនៃការព្យាបាលផ្សេងៗគ្នានៅជាន់នេះ ដើម្បីភ្ជាប់ទៅនឹងអារម្មណ៍របស់ពួកគេឱ្យដក់ផ្តោតអារម្មណ៍ និងដិតជាប់។
៤. ជាន់ទីពីរ - ថ្ងៃស្អែក ថ្ងៃនេះ :
ជាន់នេះបង្ហាញពីបច្ចេកវិទ្យាទំនើបៗ និងគំនិតច្នៃប្រឌិត ដោយលើកឡើងនូវដំណោះស្រាយសម្រាប់ពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ជាន់នេះក៏ឆ្លុះបញ្ចាំងពីការងាររបស់    សារមន្ទីរជាមួយនឹងដៃគូយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ព្រោះវាដើរតួជាកន្លែងបង្កើត និងជាបន្ទប់ពិសោធសម្រាប់ការប្រមើលឃើញជាសកល។
៥. ជាន់ទីមួយ - វីរបុរសនាពេលអនាគត :
ជាន់នេះត្រូវបានបង្កើតឡើងចំពោះកុមារដែលមានអាយុក្រោម១០ឆ្នាំ និងផ្តល់នូវសកម្មភាពអន្តរកម្ម ការលេងដោយដៃ និងការប្រកួតប្រជែងដោយផ្អែកលើរង្វាន់ ដើម្បីលើកទឹកចិត្តដល់ការសហការ និងការច្នៃប្រឌិត រួមទាំងការរចនារូបតំណាងផ្ទាល់ខ្លួនរបស់ពួកគេ។ ជាន់នេះពោរពេញទៅដោយឧបករណ៍      ទំនើបៗដែលមនុស្សបានបង្កើតឡើងសម្រាប់បម្រើ ឬជំនួសផលប្រយោជន៍ណាមួយដល់មនុស្សនាពេលអនាគត។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី