ទិចនិកសំខាន់៥យ៉ាង ការពារលុយក្នុងកាតមិនឱ្យបាត់បង់ដោយមិនដឹងខ្លួន

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ទិចនិកសំខាន់៥យ៉ាង ការពារលុយក្នុងកាតមិនឱ្យបាត់បង់ដោយមិនដឹងខ្លួន”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool

កាត Visa ឬ Master ជាមធ្យោបាយទូទាត់មួយដ៏ពេញនិយមលើអនឡាញ និងឆ្លងប្រទេស ព្រោះតែពេញនិយមនេះហើយ ទើបកាតទាំងនេះក៏ជាផ្ទាំងស៊ីបមួយពីពពួក Hacker ផងដែរ។ ដោយមានព្យាយាមវាយប្រហារ និងលួចលុយពីគណនីជាច្រើននាពេលកន្លងមក ដូចឃើញមានច្រើនករណីនៅក្រៅប្រទេស។ ជាក់ស្ដែងយើងឃើញមានករណីខ្លះក្នុងស្រុកយើង ក៏មានការលួចបន្លំ លួចយកលេខទាំងនេះទៅប្រើធ្វើឱ្យសុខៗអាខោនធនាគារកាត់លុយចេញកាតដោយមិនដឹងខ្លួន។ ដូចនេះ ខ្ញុំសូមចែករំលែកតិចនិកខ្លះៗ ដើម្បីជាខែលមួយការពារការលួចលុយចេញពីកាត Visa ឬ Master។ ខ្ញុំសូមលើកយកកម្មវិធី ABA mobile ជាឧទាហរណ៍ ត្បិតមានមុខងារច្រើន និងងាយស្រួលប្រើប្រាស់ដូចមានខាងក្រោម៖

១. គួរប្រើប្រាស់គណនីលើសពីមួយ ឧទាហរណ៍ប្រើគណនីមួយសម្រាប់កាត Visa ឬ Master ប៉ុន្ដែមិនចាំបាច់ដាក់លុយនោះទេ ត្រូវការចាយសឹមដាក់លុយ ហើយគណនីមួយផ្សេងទៀតប្រើដាក់លុយចាយធម្មតា។

២. គួរបង្កកកាតទុកសិន ករណីមិនចាំបាច់ប្រើ ពេលត្រូវចាយសឹមបើកវិញ។ ការបង្កកនេះវានឹងមិនអាចប្រតិបត្តិការផ្សេងៗបានឡើយ ហើយបើសិនជាថ្លោះធ្លោយ Hacker លួចលេខកាតបានក៏ចាយមិនបានដែរ។ របៀបបង្កក ចូលទៅកាន់ ABA mobile > កាត > រើសកាត > បង្កក និងធ្វើតាមការណែនាំ។

៣. កុំភ្ជាប់កាតទៅកាន់គេហទំព័រមិនស្គាល់ច្បាស់ ដើម្បីបង្ការករណីគេហទំព័រទាំងនោះត្រូវបានវាយប្រហារ អាចគ្រោះថ្នាក់ដល់កាតរបស់យើង ហើយករណីផ្សេងទៀតអាចកាត់សេវាកម្មណាមួយដែលយើងភ្លេចខ្លួនច្រឡំចុច Subscribe ផងដែរ។

៤. មើលកម្មវិធីឱ្យបានច្បាស់លាស់មុនចុចប្រើប្រាស់ ឬមុនចុចអនុញ្ញាតឱ្យកម្មវិធីទាំងនោះអាចកាត់លុយបាន ត្បិតកម្មវិធីខ្លះដាក់ឱ្យប្រើឥតគិតថ្លៃក្នុងមួយសប្ដាហ៍ ឬមួយខែដំបូង បន្ទាប់មកវានឹងចាប់ផ្ដើមកាត់នៅពេលបន្ទាប់។

៥. ឧស្សាហ៍ឆែកមើលក្នុង Payment & Subscriptions លើទូរសព្ទ បើមានការជាវកញ្ចប់សេវាកម្មអ្វីប្រចាំខែវានឹងលោតបង្ហាញនៅកន្លែងនេះ ហើយអ្នកអាចចូលទៅបិទការជាវទាំងនោះបាន។
របៀបឆែក៖
សម្រាប់ iOS : ចូលទៅកាន់ Setting > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ
សម្រាប់ Android : ចូលទៅកាន់ Play Store > Payment & Subscriptions > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tech.sabay.com.kh/article/1340123