កីឡដ្ឋានទាំង១០ សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup

ការប្រកួត AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ប្រទេសចំនួន១០ ចូលរួមប្រកួតដោយចែកចេញជា២ពូល។ ពូល A មាន ប្រទេសថៃ, ហ្វីលីពីន, កម្ពុជា, ឥណ្ឌូណេស៊ី និងព្រុយណេ ឯពូល B មានប្រទេស វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតរដូវកាល២០២២ ធ្វើតាមទឹកដីនៃម្ចាស់ផ្ទះនីមួយៗ ដោយគោលការណ៍ត្រូវបានកែប្រែ មិនប្រកួតក្នុងទឹកដីកណ្ដាល ដូចអំឡុងពេលកូវីដ-១៩ ទេ។ ក្រុមនីមួយៗត្រូវប្តូរទឹកដីគ្នាមួយប្រកួតម្នាក់ ដោយប្រើកីឡដ្ឋានសរុបចំនួន១០។

ការប្រកួតក្នុងពូល A ចំពោះ ២ប្រកួត ក្នុងទឹកដីនៃក្រុមនីមួយៗ៖
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបើកទ្វារទទួលក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ វេលាម៉ោង៥:០០រសៀល និងជួបជាមួយ ព្រុយណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងដដែរ ជាការប្រកួតក្នុងពូល A។ រីឯជម្រើសជាតិថៃ ក្រុមការពារតំណែងជើងឯក ឆ្នាំ២០២០ ត្រូវប្រកួតក្នុងដីជាមួយ ក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី២៦ ខែធ្នូ និងជាមួយជម្រើសជាតិកម្ពុជា នៅថ្ងៃទី0២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat នៃប្រទេសថៃ។ ចំណែកកីឡដ្ឋាន Rizal Memorial របស់ក្រុមជម្រើសជាតិហ្វីលីពីន ត្រូវស្វាគមន៍ក្រុមភ្ញៀវ ព្រុយណេ នៅថ្ងៃទី២៣ ខែធ្នូ និងថ្ងៃទី0២ ខែមករា ជាមួយជម្រើសជាតិ ឥណ្ឌូណេស៊ី។ ក្នុងព្រឹត្តិការណ៍ដដែរនេះ នាថ្ងៃទី២៣ ខែធ្នូ ជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួតជាមួយក្រុម កម្ពុជា និងថ្ងៃទី២៩ ខែធ្នូ ស្វាគមន៍ក្រុមការពារតំណែងជើងឯកថៃ នៅកីឡដ្ឋាន Gelora Bung Karno។

ការប្រកួតក្នុងពូល B ចំពោះ ២ប្រកួត ក្នុងទឹកដីនៃក្រុមនីមួយៗ៖
នៅថ្ងៃទី២១ ខែធ្នូ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thunwunna នៅទីក្រុង Yangon និងថ្ងៃទី៣០ ខែធ្នូ ត្រូវប្រកួតជាមួយជម្រើសជាតិ ឡាវ នៅកីឡដ្ឋានដដែរ។ រីឯជម្រើសជាតិ ឡាវ ត្រូវប្រកួតជាមួយក្រុម វៀតណាម នៅថ្ងៃទី២១ ខែធ្នូ និងថ្ងៃទី២៧ ខែធ្នូ ប៉ះជាមួយជម្រើសជាតិ សិង្ហបុរី នៅកីឡដ្ឋានជាតិ New Lao។ ចំណែក សិង្ហបុរី ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែធ្នូ និងថ្ងៃទី៣០ ខែធ្នូ ជួបជាមួយជម្រើសជាតិ វៀតណាម នៅកីឡដ្ឋាន Jalan Besar។ ក្នុងព្រឹត្តិការណ៍ដដែរ កីឡដ្ឋានជាតិ Bukit Jalil របស់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី នៅ Kuala Lumpur ប្រទេសម៉ាឡេស៊ី ត្រូវបើកទ្វារស្វាគមន៍ ក្រុមឡាវ នៅថ្ងៃទី២៤ ខែធ្នូ  និងថ្ងៃទី0៣ ខែមករា ត្រូវប្រកួតជាមួយក្រុមសង្ហបុរី។ ក្រុមជម្រើសជាតិ វៀតណាម ត្រូវប្រកួតក្នុងទឹកដីជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែធ្នូ និងថ្ងៃទី0៣ ខែមករា ស្វាគមន៍ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា នៅកីឡដ្ឋានជាតិ My Dinh នៅទីក្រុងហាណូយ។

អត្ថបទដកស្រង់ និងកេសម្រួលចេញពីគេហទំព័រ៖
https://thmeythmey.com/?page=detail&id=122203