លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ (ការិយាល័យកណ្ដាល)

 

លោកស្រី សាឯម កម្រង

អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ (ការិយាល័យកណ្ដាល)

សូមស្វាគមន៍​ការ​មកកាន់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​សៀមរាប​!

អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ (ការិយាល័យកណ្ដាល)

តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក លោកស្រី​ជា​មាតា​បិតា អ្នក​អាណា​ព្យាបាល​ដែល​បាន​ជ្រើស​រើស​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សម្រាប់​បណ្តុះ​បណ្តាល​បុត្រ​ធីតា​របស់​លោក​អ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជា​ថ្នាល​បណ្តុះ​បណ្តាល​ដែល​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់​សិស្សា​នុសិស្ស​មក​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ដើម្បី​ទទួល​ការ​អប់រំ​ប្រកប​ដោយ គុណភាព និង​ប្រសិទ្ធ​ភាព។ ម្យ៉ាងវិញទៀត សិស្សា​នុសិស្ស​ទាំង​អស់​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​យ៉ាង ​ច្រើន​ពី​សាលា​រួម​មាន ចំណេះដឹង ចំណេះធ្វើ ការ​រៀន​រស់​នៅ​ជា​មួយ​គ្នា​ដែល​ប្រកប​ដោយ​ក្រម​​សីលធម៌។

កម្មវិធី​សិក្សា​របស់​សាលារៀន អន្តរទ្វីប អាមេរិកាំង យក​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ជា​គោល។ ប៉ុន្តែ អី្វ​ដែល​ពិសេស​ លើស​ពី​នេះ​គឺ​សាលា​មាន​កម្ម​វិធី​ថី្មៗ​បន្ថែម​ជា​ច្រើន​ទៀត​សម្រាប់​បុត្រ​ធីតា​របស់​លោក​អ្នក​ដូច​ជា មុខ​វិជ្ជា​បំនិន​ជីវិត កម្មវិធី​សិក្ខា​សាលា​នានា​ទាំងក្នុង និង​ក្រៅ​សាលា ជំនាញ​កីឡា​គ្រប់​ប្រភេទ​យ៉ាង​សម្បូរ​បែប និង​ការ​ចូល​រួម​ការងារ​សហគមន៍ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ជីវិត​ជា​ដើម។

សាលារៀន អន្តរទ្វីប អាមេរិកាំង ធានា​ផ្តល់​នូវ​គុណ​ភាព​អប់រំ​តាម​ស្តង់ដា​ខ្មែរ-អាមេរិកាំង ដែល​ផ្តល់​ការ​រីកលូត​លាស់​ដល់​បុត្រ​ធីតា​របស់​លោក​អ្នក​តាម​លក្ខណៈ​ត្រឹម​ត្រូវ​តាម​បរិបទ​ថ្មី​នៃ​ការ​រីក​ចម្រើន​របស់​ពិភព​លោក។

វិនិយោគលើការអប់រំ វិនិយោគ​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង!