លោក ហុកសេង ប៊ុនឈឿន ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង

 

លោក ហុកសេង ប៊ុនឈឿន

ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង

សូមជម្រាប​សួរ​ លោក​ លោកស្រី​ សាធារណជន​ទូទៅ​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជាទីស្រឡាញ់​រាប់អាន​!

ខ្ញុំបាទ​ ឈ្មោះ​ ហុក​សេង​ ប៊ុ​នឈឿន​ ជា​​ប្រធាន​ផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង​។ ខ្ញុំបាទ​បាន​ចូល​ បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ដែល​មាន​តួនាទី​ជា​ លេខាធិការ​កម្មវិធី​សិក្សា​ និង​បាន​ដំឡើង​តួនាទី​មក​ជា​អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៅ​ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០១៩រហូតមកដល់​បច្ចុប្បន្ន​នេះ​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​គឺជា​សាលា​ចំណេះ​ទូទៅ​ឯកជន​ដែល​មានកម្ម​វិធី​សិក្សា​បែប​ស្ដ​ង់​ដា​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​។ ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ជាផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​សិក្សា​ប្អូន​ៗ និង​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​។ បច្ចុប្បន្ន ផែ្នកនេះបានផ្លាស់ប្តូរឈ្មោះពីផ្នែកលេខាធិការកម្មវិធីសិក្សាទៅជាផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំងវិញ។

លើសពីនេះផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំងបាន​រៀបចំ​រាល់​ឯកសារ​សិស្ស​ ពិន្ទុ​ និង​ឯក​សារ​ផ្សេង​ៗ ទៀត​របស់​សាលារៀន​ជាមួយ​ការិយាល័យ​អប់រំ​ខណ្ឌ​ និង​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជ​ធា​នី​ភំ្ន​ពេញ​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ និង​សិស្សានុសិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​ជឿជាក់​លើ​សាលារៀន​ ​អន្ដរ​ទ្វីប​ អាមេរិកាំង​។

ក្នុងនាម​ខ្ញុំបាទ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ​សាលារៀន​ និង​សូមជូនពរ​ឱ្យ​ជួបប្រទះ​តែ​សេចក្តី​សុខ​គ្រប់​ក្រុម​គ្រួសារ​ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូម​អរគុណ​ !