សញ្ញាសម្គាល់មនុស្សដែលអសមត្ថភាពក្នុងការងារ

សូមកុំច្រឡំថា អ្នកដែលមានការងារធ្វើ សុទ្ធតែមានសមត្ថភាពបំពេញការងាររបស់ពួកគេឲ្យសោះ។ អ្នកខ្លះ មានការងារ ព្រោះតែខ្សែ ឬពឹងលើសំណាងប៉ុណ្ណោះ។ អ្នកខ្លះទៀត មានការងារធ្វើមែន តែធ្វើមិនបានយូរទេ ព្រោះមិនអាចលាក់នូវអ្វីដែលខ្លួនមិនចេះបាន។

យើងអាចសម្គាល់មនុស្សដែលអសមត្ថភាពនៅក្នុងការងារបាន ដោយមើលលើការអែបអបរបស់គេ។ មនុស្សដែលពូកែអែបអប ច្រើនតែលាក់បាំងអ្វីមួយពីថ្នាក់លើ។ ភាគច្រើន គឺបិទបាំងភាពមិនបានការរបស់ខ្លួន។

យើងកម្រឃើញអ្នកដែលមានជំនាញច្បាស់លាស់ ទៅអែបអបគេណាស់ ព្រោះវាមិនមែនជារឿងចាំបាច់។ ជំនាញរបស់គេ អាចជួយឲ្យពួកគេក្លាយជាមនុស្សមានតម្លៃនៅក្នុងភ្នែករបស់ថ្នាក់លើរួចហើយ។