ដំណើរទស្សនកិច្ចសិក្សាទៅកាន់សច្ចៈ

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សច្ចៈ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤។​​​ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនាដោយផ្ទាល់ នឹងបរិស្ថានជុំវិញ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើសពីមេរៀនក្នុងថ្នាក់ដូចជា៖ ការទស្សនាចង្វាក់សិប្បកម្មចម្រុះដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពីចម្លាក់ថ្ម និងស្នាដៃឈើសេរ៉ាមិកដ៏ប្រណិត ព្រមទាំងភាពចម្រុះសម្បូរបែប នៃសិប្បកម្មខ្មែរបានបន្សល់ទុកពីដូនតា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។  មគ្គុទេ្ទសលោកក៏បានបន្តធ្វើការណែនាំពីសិល្បៈចម្រុះនៃចំណេះដឹងប្រពៃណីជាតិខ្មែរ ដោយអបជាមួយការរចនាបែបសហសម័យ ដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្មែរជូនដល់ភ្ញៀវជាតិ អន្តរជាតិទស្សនា។ ដំណើរទស្សនកិច្ចសិក្សាជាការជួយបណ្ដុះស្មារតី ហើយក៏ជាចំណេះដឹងថ្មីៗជាច្រើនបន្ថែម ក្នុងការថែរក្សាចូលរួមលើកស្ទួយវិស័យសិប្បកម្ម និងសិល្បៈចម្រុះបែបប្រពៃណីជាតិខ្មែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។ ​ ​ ​ព្រម​ទាំងទទួលបាននូវភាពស្និតស្នាផង​ដែរ​​ ក្នុងដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែរ ដែលមិនអាចបំភ្លេចបាន។

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid0xxPuCLzMaEAnpVMHGCCegrgbgRo2thFQh2HG2q58yz4rQTkpoe5v1mNhsPZRNhnLl